តេស្ដ​ជុំ​ទី​១ ​នៅ Premier League ​កីឡាករ Man City ​២​នាក់​វិជ្ជមាន Covid-19 ​

​ក្របខណ្ឌ Premier League ​ចាប់​ផ្ដើម​ធ្វើ​តេស្ដ​កីឡាករ​ហើយ ​ដើម្បី​ត្រៀម​បើក​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ​ហើយ​ក៏​រក​ឃើញ​កីឡាករ​៣​នាក់​បាន​ឆ្លង​មេរោគ Covid-19 ​។

​ដោយ​ក្នុង​ចំណោម​កីឡាករ​ទាំង​៣​នាក់​នោះ ​មាន​កីឡាករ​របស់​ក្រុម Manchester City ​២​នាក់ ​គឺ Aymeric Laporte ​និង​ Riyad Mahrez។ ​២​នាក់​នេះ សុទ្ធ​តែ​កីឡាករ​សំខាន់​របស់​ក្រុម Man City ​ដែល​លោក​Pep ​គ្រោង​នឹង​ប្រើប្រាស់​នា​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។ ​ត្បិត​តែ​ឆ្លង​មេរោគ​មែន ប៉ុន្តែ​ពួកគេ​ទាំង​ពីរ​នាក់​មិន​មាន​រោគ​សញ្ញា​អ្វី​គួរ​ឱ្យ​បារម្ភ​ឡើយ។

​គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ​តាំង​ពី​ផ្ទុះ​មេរោគ Covid-19 ​មក ​កីឡាករ​នៅ​ក្របខណ្ឌ Premier League ​ចំនួន​២៣​នាក់​ហើយ ​ដែល​រក​ឃើញ​ថា​ឆ្លង​មេរោគ ​ប៉ុន្តែ​ពួកគេ​ទាំង​អស់​មិន​មាន​អ្វី​ត្រូវ​បារម្ភ​ទេ ព្រោះ​សុទ្ធ​តែ​ជា​សះស្បើយ​វិញ៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT