Courtois នឹង​ប្រើ​អាវ​លេខ ១ នៅ​រដូវ​កាល​ថ្មី ជា​លើក​ដំបូង​ក្នុង​អាជីព​បាល់ទាត់

Thibaut Courtois បាន​បញ្ជាក់​ថ្មីៗ​នេះ ថា​ខ្លួន​ទទួល​បាន​សិទ្ធ​ប្រើប្រាស់​អាវ​លេខ ១ សម្រាប់​ក្លឹប Real Madrid នៅ​រដូវ​កាល​ថ្មី ២០២០/២១។

វា​ជា​លើក​ដំបូង​សម្រាប់​អាជីព​នៅ​ក្លឹប​បាល់ទាត់ ដោយ​កន្លង​មក​ពេល​ធ្លាប់​លេង​ឲ្យ​ Genk, Atletico Madrid, Chelsea ឬ Real Madrid រដូវ​កាល​ដំបូងៗ គឺ​អ្នកចាំទី​សញ្ជាតិ​បែលហ្សិក​រមែង​ប្រើប្រាស់​តែ​អាវ​លេខ ១៣ ប៉ុណ្ណោះ។

ប្រាប់​គេហទំព័រ​ផ្លូវការ Courtois និយាយ​ថា៖ “ពេល Real Madrid ស្នើ​ឲ្យ​ខ្ញុំ​ប្រើប្រាស់​អាវ​លេខ ១ ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​ជា​ពន់ពេក”។

លោក​បន្ត៖ “ការ​ដែល​អាច​ប្រើប្រាស់​អាវ​លេខ ១ ជា​រង្វាន់​ដ៏​អស្ចារ្យ​មួយ ដើម្បី​អបអរ​សាទរ​នៅ​ភាព​លំបាក​កន្លង​មក តែ​ក៏​ពោរពេញ​ដោយ​រដូវ​កាល​ដ៏​ជោគជ័យ វា​កាន់​តែ​បំផុស​ទឹកចិត្ត​ខ្ញុំ​បន្ថែម​ទៀត ក្នុង​ការ​ប្រើប្រាស់​លេខ​អាវ​នេះ​ឲ្យ​ទទួល​បាន​លទ្ធផល​កាន់​តែ​ល្អ”៕

ប្រភព៖ Marca

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT