កីឡាករ​បាល់ទាត់ ៥ រូប មាន​សំណាង​យក​បាន​សុទ្ធ​តែ​តារា​ម៉ូដែល​កំពូល​សម្រស់

ជាមួយ​នឹង​ប្រាក់​ចំណូល​កើប​បាន​ពី​វិស័យ​បាល់ទាត់ ក៏​សមល្មម​ឲ្យ​កីឡាករ​អាច​រស់នៅ​បែប​ហ៊ឺហា លើ​ការ​ប្រើប្រាស់​រថយន្ត​សេរ៊ី​ទំនើប ផ្ទះ​ធំ​ស្កឹមស្កៃ និង​មាន​របស់​ប្រើ​ជ្រែក​ដៃ​ថែម​ទៀត។ ប៉ុន្តែ​រឿងរ៉ាវ​គូ​ជីវិត ​ក៏​ជា​កត្តា​សំខាន់​មួយ​ផ្សេង​ទៀត ដែល​រុញ​ឲ្យ​តារា​ឆ្នើម​បាល់ទាត់​ភាគ​ច្រើន​រមែង​សម្លឹង​ឃើញ​តែ​នារី​មាន​រូបសម្រស់​ស្រស់​ស្អាត ជា​ពិសេស​គឺ​ជា​តារា​ម៉ូដែល​លំដាប់​កំពូល​ផ្ទាល់​តែ​ម្តង។

CTS Sports បង្ហាញ​ឲ្យ​អ្នក​បាន​ស្គាល់​នូវ​តារា​បាល់ទាត់ ៥ រូប ដែល មាន​គូស្នេហ៍​ជា​រាជនី​សម្រស់ ​ដែល​កំពុង​បម្រើ​អាជីព​ជា​តារា​ម៉ូដែល៖

៥) Edin Dzeko ​និង​តារា​ម៉ូដែល Amra Silajdzic


Amra Siljdzic-Dzeko ​នាង​មាន​អាយុ ៣៥ ឆ្នាំ ជា​តារា​ម៉ូដែល​និង​សម្តែង​សញ្ជាតិ​បូស្នៀ។ តារា​ស្រី​មាន​កូន ២ ក្នុង​បន្ទុក​រូប​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា នៅ​តែ​មាន​សម្រស់​ស្រស់​ស្អាត​ដដែល ដោយ​នាង​បាន​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​កីឡាករ​ Dzeko តាំង​ពី​ឆ្នាំ ២០១១ មក​ម្ល៉េះ។

៤) Mesut Ozil និង​តារា​ម៉ូដែល Amine Gulse


តារា​ស្រី​វ័យ ២៧ ឆ្នាំ ត្រូវ​បាន​គេ​ស្គាល់​ជា​រាជនី​កំពូល​សម្រស់​មួយ​រូប​ប្រចាំ​ប្រទេស​ទួរគី ដោយ​នាង​ធ្លាប់​បាន​ឈ្នះ​ជា​បវរកញ្ញា​ឯក​ប្រចាំ​ផ្ទៃ​ប្រទេស​ ហើយ​បាន​ចូលរួម​កម្មវិធី​ប្រលង​បវរកញ្ញា​លំដាប់​ពិភពលោក​នៅ​ឆ្នាំ ២០១៤ ថែម​ទៀត​ផង។ Ozil បាន​ទាក់ទង​ជាមួយ Amine ​នៅ​ឆ្នាំ ២០១៧ ហើយ​ទើប​តែ​ចូល​រោង​ជ័យ​កាល​ពី​ឆ្នាំ​ទៅ ២០១៩។

៣) Cristiano Ronaldo និង​តារា​ម៉ូដែល Georgina Rodriguez


ជឿ​ថា​អ្នក​គាំទ្រ​កីឡាករ​បាល់ទាត់ Cristiano Ronaldo សឹង​តែ​ទាំង​អស់ ​ប្រាកដ​ជា​ស្គាល់​ច្បាស់​ពី​តារា​ស្រី Georgina Rodriguez។ នាង​ជា​តារា​ម៉ូដែល​កូន​កាត់​អេស្ប៉ាញ-អាហ្សង់ទីន ហើយ​បាន​មាន​ទំនាក់ទំនង​ជាមួយ Ronaldo តាំង​ពី​ឆ្នាំ ២០១៧។

២) Kevin-Prince Boateng និង​តារា​ម៉ូដែល Melissa Satta


តារា​ស្រី​មាន​រូបរាង​ស៊ិចស៊ី​រូប​នេះ ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ Christian Vieri, John Carew មុន​មក​ចាប់​ដៃ​ជាមួយ Kevin Prince Boateng ហើយ​រៀប​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំ​ ២០១៦។

១) Neymar និង​តារា​ម៉ូដែល Bruna Marquezine
តាម​សម្តី​ភាគ​ច្រើន​របស់​អ្នក​គាំទ្រ​បាល់ទាត់ មួយ​ណា​ក៏​ដូច​មួយ​ណា រមែង​សរសើរ​ថា ​គូស្នេហ៍​របស់ Neymar ស្អាត​ជាង​គូស្នេហ៍​របស់​កីឡាករ​កំពូលៗ​ដទៃ ប៉ុន្តែ​គ្រប់​យ៉ាង​វា​ស៊ីសង​លើ​ចំណង់ចំណូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ​តែ​ប៉ុណ្ណោះ។

Bruna ជា​តារា​ម៉ូដែល​ដ៏​ស្រស់ស្អាត​មួយ​រូប ក្នុង​ប្រទេស​ប្រេស៊ីល ប៉ុន្តែ​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ទំនាក់ទំនង​របស់​នាង​ជាមួយ​ខ្សែ​ប្រយុទ្ធ​ក្លឹប​បារាំង PSG ហាក់​ត្រូវ​បាន​កាត់ផ្ដាច់​ហើយ ​ខណៈ​ដែល​ព័ត៌មាន​ថា Neymar មាន​មិត្ត​ស្រី​ថ្មី​ឬ​នៅ​ទាក់ទង Bruna ដដែល​ឬ​អត់ ​ក៏​មិន​ទាន់​មាន​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​ណា​មួយ​ចុះ​ផ្សាយ​នោះ​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT