Martinez ​ថា​បែលហ្សិក ​នឹង​មិន​ប្រថុយ​ដាក់ Hazard ​ទេ បើ​មិន​ទាន់​ជា​១០០​%​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បែលហ្សិក ​នឹង​ប៉ះ​ក្រុម​អ៊ីស្លង់ ​នៅ​ម៉ោង​១:៤៥​នាទី​យប់​នេះ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Nations League ​។

សម្រាប់​ការ​ប្រកួត​នេះ​ដែរ Eden Hazard ​ត្រូវ​បាន​ក្រុម​បែលហ្សិក​កោះ​ហៅ ប៉ុន្តែ​មិន​ទាន់​ច្បាស់​ថា​អាច​លេង​បាន​ឬ​យ៉ាង​ណា​នោះ​ទេ។ លោក Martinez ​ដែល​ជា​គ្រូ​បង្វឹក​ក្រុម​បែលហ្សិក ​បាន​អះអាង​ថា​ប្រសិន​បើ​រូបគេ​នៅ​មិន​ទាន់​ជា​សះស្បើយ​បាន​១០០​%​ទេ  នោះ​លោក​នឹង​មិន​ប្រថុយ​ដាក់​ឱ្យ​លេង​ឡើយ ព្រោះ​ខ្លាច​មាន​បញ្ហា​របួស​ទៀត។

លោក Martinez ​បាន​និយាយ​ថា​៖ “គាត់​មិន​ទាន់​១០០​%​នៅ​ឡើយ​ទេ ​ហើយ​ក៏​មិន​ទាន់​អាច​ហាត់​ពេញ​លេញ​ដែរ​ជាមួយ​ក្រុម។ ​យើង​នឹង​ប្រយ័ត្ន​បំផុត​ជាមួយ​គាត់ ​ហើយ​មិន​ចង់​ឱ្យ​គាត់​របួស​ឡើយ។ ប្រសិន​បើ​គាត់​អាច​លេង​បាន ​វា​គឺ​ជា​រឿង​ល្អ​សម្រាប់​បែលហ្សិក”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT