AFF U-16៖ ថៃ ឈ្នះម៉ាឡេស៊ី ២-១ ដោយគ្មានកីឡាករទាត់ចូលទី ខណៈឡាវឈ្នះព្រុយណេ

ក្រុមបាល់ទាត់ជម្រើសជាតិថៃ យុវជនអាយុក្រោម ១៦ឆ្នាំ នៅក្នុងថ្ងៃប្រកួតបើកឆាកទល់នឹង ក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងវ័យដូចគ្នានេះបានបញ្ចប់ទៅដោយឈ្នះក្នុងលទ្ធផល ២-១ ខណៈដែលគ្រាប់បាល់របស់ពួកគេ សុទ្ធតែកើតចេញពីការ Own goals ដោយគូប្រកួត ។

គ្រូបង្វឹកថៃ លោក Thongchai Rungreangleas បានថ្លែងថា៖ « លទ្ធផលនៃគ្រាប់បាល់ Own goals នេះ គឺជាសម្ពាធដែលយើងបានគ្របដណ្តប់ទៅលើក្រុមម៉ាឡេស៊ី ហើយើងនឹងយកឈ្នះនៅតាមវិធីណាដែលយើងអាចធ្វើបាន » ។
ស្របពេលដែលគ្រូបង្វឹកម៉ាឡេស៊ីវិញ បានលើកឡើងថា កូនក្រុមរបស់ខ្លួនធ្វើបានល្អនៅក្នុងវគ្គទីមួយ ជាងវគ្គទីពីរ ហើយបានឃើញថាកីឡាករដូចជាមានបញ្ហានៅតំបន់ការពារ ដែលធ្វើឲ្យមិនមានការស៊ីសង្វាក់គ្នា ។

ជ័យជម្នះនេះបានធ្វើឲ្យថៃ ទទួលបាន ៣ពិន្ទុ ឈរលេខរៀងទីពីរ នៅក្នុងពូល B ស្មើពិន្ទុគ្នាជាមួយនឹងឡាវ ដែលបានយកឈ្នះព្រុយណេ ៣ ទល់នឹង ២ ផងដែរនោះ ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT