គោលដៅ​ទី ៧ របស់ Chelsea ល្ហៀងៗ​ថា​ឃើញ​រូបរាង​ជា​បណ្តើរៗ​ហើយ ជា​តំណែង​អ្នកចាំទី

នៅ​ការ​ត្រៀម​បើក​រដូវ​កាល ២០២០/២១ នេះ ក្លឹប​តោ​ខៀវ Chelsea បាន​ចាយ​លុយ​យ៉ាង​ក្រាស់ក្រែល​ក្នុង​ការ​នាំ​យក​កីឡាករ​សំខាន់​ជា​ច្រើន​ចូល​ក្លឹប មាន​តាំង​ពី Kai Havertz, Timo Werner និង Ben Chilwell ជា​ដើម។

ប៉ុន្តែ​ការ​ចរចា​លើ​ទីផ្សារ​ដោះដូរ​សម្រាប់​ក្រុម​របស់​លោក Frank Lampard ហាក់​មិន​ទាន់​បញ្ចប់​ឡើយ ដោយ​តាម​ប្រភព​ពី​អ្នក​សារព័ត៌មាន Kevin Palmer បាន​ឲ្យ​ដឹង​ថា Chelsea ​កំពុង​ចរចា​ជាមួយ​អ្នកចាំទី​មួយ​រូប​ផ្សេង​ទៀត​ដែល​ត្រៀម​ជា​កីឡាករ​ចំណូល​ថ្មី​ទី ៧ នោះ​គឺ Edouard Mendy អ្នកចាំទី​របស់​ក្លឹប​ Rennes។

កីឡាករ​វ័យ ២៨ ឆ្នាំ​រូប​នេះ អាច​ជា​មិន​សូវ​មាន​តម្លៃ​ខ្លួន​ថ្លៃ​នោះ​ទេ ពោល​គឺ​ទំនង​ក្រោម ១០ លាន​អឺរ៉ូ ប៉ុន្តែ Lampard ចង់​បាន​រូប​គេ ឲ្យ​មក​ប្រជែង​ជាមួយ Kepa ដើម្បី​ស្វែងរក​អ្នក​ខ្លាំង​ពិត​ប្រាកដ ក្នុង​ការ​ជ្រើសរើស​យក​ធ្វើ​ជា​ដៃ​ទី​មួយ៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT