Lopetegui៖ ​ខ្ញុំ​រីករាយ ​ដែល​ក្លាយ​ជា​គ្រូ​បង្វឹក ​ត្រូវ​បង្កើត​ក្រុម​មួយ​ឱ្យ​ខ្លាំង ដោយ​មិន​មាន Ronaldo

លោក Lopetegui ​បាន​ចូល​មក​ដឹក​នាំ​ក្រុម Real Madrid ​ស្រប​ពេល​ដែល​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ដល់​ពេល​ត្រូវ​ចាកចេញ​ទៅ​លេង​នៅ Juventus ។

ជាមួយ​នឹង​ការ​ចូល​ដឹក​នាំ​ក្រុម​មួយ​រយៈ​មក​នេះ ​អ្នក​ចាត់ការ​ខាង​លើ​នៅ​មិន​ទាន់​ទិញ​ចូល​កីឡាករ​កំពូល​ណា​ម្នាក់​នៅ​ឡើយ​ទេ ​ដោយ​បច្ចុប្បន្ន​មាន​ត្រឹម​កីឡាករ​រដូវ​កាល​មុន ​ប៉ុណ្ណោះ​ក្នុង​សមាជិក​ក្រុម ឬ​ថែម​យុវជន​មួយ​ចំនួន​ទៀត។ ក្លឹប Real Madrid ​នឹង​នាំ​ថ្នាល​​យុវជន​របស់​ខ្លួន​និង​កីឡាករ​សំខាន់​មួយ​ចំនួន​ទៀត ​ទៅ​ប្រកួត​ពាន​រង្វាន់ ICC ​នៅ​អាមេរិក​នា​ចុង​សប្ដាហ៍​នេះ។

ទន្ទឹម​នឹង​នេះ​ដែរ លោក Lopetegui ​បាន​និយាយ​ថា​លោក​សប្បាយ​ចិត្ត​ចំពោះ​ការ​ដឹក​នាំ​ក្រុម​មួយ​ដោយ​មិន​មាន​កីឡាករ​ខ្លាំង Cristiano Ronaldo ។ ​លោក​ចង់​បង្កើត​ក្រុម​មួយ​ឱ្យ​ខ្លាំង ​ដោយ​មិន​មាន​កីឡាករ​កំពូល ​ហើយ​វា​គឺ​ជា​ស្នាដៃ​មួយ​កម្រ​មាន​ខ្លាំង​ណាស់។ លោក ​រំពឹង​ថា​ថ្នាល​យុវជន​របស់ Real Madrid ​នឹង​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​ឱ្យ​អស់​នៅ​ពាន​រង្វាន់​មិត្តភាព​នេះ។

ត្បិត​តែ​យ៉ាង​នេះ​ក្ដី ក្លឹប Real Madrid ​ផ្ទាល់​បាន​បញ្ជាក់​ថា​ពួកគេ​នឹង​ទិញ​ខ្សែ​ប្រយុទ្ធ​មក​រួម​ក្រុម​ម្នាក់​ទៀត ​ប៉ុន្តែ​មិន​ទាន់​បាន​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ទេ។ ​ការ​បង្ហើប​នេះ ធ្វើ​ឡើង​ដោយ​លោក Perez ​ប្រធាន​ក្លឹប​អធិរាជ​ស​ផ្ទាល់​តែ​ម្ដង៕ប្រភព៖ MARCA

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT