Van de Beek ប្រាប់​ត្រង់ៗ​ថា​មាន​កីឡាករ Spurs មួយ​រូប​ផ្ញើ​សារ​អូសទាញ​ខ្លួន​មុន​មក United

ចំណូល​ថ្មី Donny van de Beek បាន​ទម្លាយ​ថា អតីត​មិត្ត​ចាស់​នៅ Ajax និង​ជា​កីឡាករ​ឈរ​ជើង​នៅ Spurs បច្ចុប្បន្ន គឺ Steven Bergwijn បាន​សួរនាំ​ខ្លួន​អំពី​ការ​ផ្ទេរ​មក​ក្លឹប​មាន់​ខ្នាយ​មាស ជា​ជាង​ការ​ផ្ទេរ​ទៅ United។

បុរស​វ័យ ២៣ ឆ្នាំ បាន​សម្រេច​ការ​ផ្ទេរ​ទៅ​កាន់​ទឹកដី Old Trafford នៅ​តម្លៃ​ខ្លួន ៤០ លាន​ផោន​កាល​ពី​សប្តាហ៍​មុន ហើយ​តាម​ដឹង​មាន​ក្លឹប​ជា​ច្រើន​ដែល​ប្រជែង​ចង់​បាន​ខ្សែ​បម្រើ​សញ្ជាតិ​ហូឡង់ មុន​ការ​ចរចា​ធ្វើ​បាន​ដោយ​ជោគជ័យ។

ប្រាប់​កាល​ពី​ពេល​កន្លង​ទៅ Van de Beek និយាយ៖ “ខ្ញុំ​ចង់​ថា​គាត់​ [Bergwijn] បាន​ផ្ញើ​សារ​មក​ខ្ញុំ ដោយ​សួរ​ថា អ្នក​មក​ចូលរួម​ជាមួយ​ពួក​យើង [Spurs] ឬ​ក៏​អត់”។

លោក​បន្ត៖ “យើង​រមែង​មាន​ទំនាក់ទំនង​ជាមួយ​គ្នា ដោយ​យើង​ធ្លាប់​លេង​នៅ Ajax យូរ​ណាស់​មក​ហើយ តែ​ទំនាក់ទំនង​នៅ​រក្សា​ជាមួយ​គ្នា​ដដែល តែ​ខ្ញុំ​សម្រេច​ចិត្ត​ជ្រើស​យក United វា​ជា​ការ​បោះ​ជំហាន​ដ៏​អស្ចារ្យ​និង​ត្រឹមត្រូវ​មួយ”៕ ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT