Eriksen លេង​មិន​ល្អ​ទេ ពេល​នេះ Inter ចង់​លក់​ចេញ​ដើម្បី​យក​សិស្ស​ចាស់​របស់ Conte ចូល

ក្លឹប Inter Milan ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​បំណង​ចង់​លក់​ចេញ​ខ្សែ​បម្រើ Christian Eriksen ក្រោយ​មើល​ឃើញ​ពី​សមត្ថភាព​មិន​អំណោយ​ផល​របស់​គេ​នៅ​លើ​ទីលាន​ប្រកួត។


តាម​ប្រភព​ពី La Gazzetta dello Sport ចុះ​ផ្សាយ​ថា ក្លឹប​អ៊ីតាលី Inter ចង់​លក់ Eriksen ចេញ ដើម្បី​ប្រមូល​ថវិកា​ខ្លះ នាំ​យក N’Golo Kante ដែល​ជា​អតីត​សិស្ស​ចាស់​របស់​លោក Antonio Conte មក​ចូលរួម​ជំនួស​វិញ។

បញ្ហា​ចម្បង​គឺ​ផ្នែក​ហិរញ្ញវត្ថុ​នោះ​ហើយ ព្រោះ​តោ​ខៀវ ទាមទារ​តម្លៃ​ខ្លួន​កីឡាករ​បារាំង​ដល់​ទៅ ៩០ លាន​អឺរ៉ូ​ឯ​នោះ ហើយ​ប្រសិន​ណា​លក់ Eriksen ​ចេញ​បាន វា​ក៏​ជា​ការ​ប៉ះប៉ូវ​ផ្នែក​ចំណូល​ខ្លះ​ដែរ។

បញ្ជាក់​ថា ខ្សែ​បម្រើ​សញ្ជាតិ​ដាណឺម៉ាក ពាក់​កណ្តាល​រដូវ​កាល​ជាមួយ Inter បង្ហាញ​ខ្លួន​សរុប ២៦ ប្រកួត រក​បាន ៤ គ្រាប់​និង Assist ៣ លើក៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT