Enrique ​ថា Fati ​នៅ​ក្មេង ​តែ​មាន​ទំនុក​ខ្ពស់​ណាស់​

​លោក Luis Enrique ​បាន​អះអាង​ថា​យុវជន Ansu Fati ​ត្បិត​តែ​នៅ​ក្មេង​មែន ប៉ុន្តែ​រូបគេ​ពោរពេញ​ដោយ​សមត្ថភាព ​និង​មាន​ទំនុក​ចិត្ត​ខ្ពស់​មែនទែន​ក្នុង​ការ​លេង។

​Ansu Fati ​នៅ​​យប់មិញ​នេះ​រក​បាន​១​គ្រាប់​ក្នុង​ជ័យជម្នះ​អេស្ប៉ាញ ​៤-០ ​លើ​ក្រុម​អ៊ុយក្រែន។ ​កីឡាករ​លេង​នៅ​ក្លឹប FC Barcelona ​រូប​នេះ ​ក៏​បាន​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ក្រុម​អេស្ប៉ាញ​ផង​ដែរ ដែល​រក​គ្រាប់​បាល់​បាន​។ ​យុវជន​វ័យ​១៧​ឆ្នាំ​នេះ ត្រូវ​បាន​គ្រូ​បង្វឹក Enrique សរសើរ​មិន​ដាច់​ពី​មាត់​ទេ ​សម្រាប់​ការ​បង្ហាញ​ទម្រង់​លេង​ល្អ​នេះ។

លោក Enrique ​បាន​និយាយ​ថា​៖ “ពេល​យើង​ជ្រើស​កីឡាករ ​យើង​មិន​គិត​ពី​អាយុ​ឡើយ។ ​វា​មិន​មែន​មាន​ន័យ​ថា Fati ​មិន​ដែល​មាន​កំហុស​ឡើយ ប៉ុន្តែ​វា​គឺ​ជា​បទ​ពិសោធ​សម្រាប់​គេ។ ​គាត់​នៅ​ក្មេង ​ប៉ុន្តែ​គាត់​មាន​ទំនុក​ចិត្ត​ខ្ពស់​មិន​មែន ​គាត់​សប្បាយ​ចិត្ត​ក្នុង​ការ​ប្រកួត​​។ ខ្ញុំ​ពិត​ជា​សរសើរ​គាត់​មែនទែន”​៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT