Suarez ​កាន់​តែ​កៀក​ផ្លាស់​ទៅ​លេង​នៅ Juventus ​មែនទែន​ហើយ​

​ខ្សែ​ប្រយុទ្ធ Luis Suarez ​កាន់​តែ​កៀក​ក្នុង​ការ​ផ្លាស់​ទៅ​លេង​នៅ​ក្រុម Juventus ​មែនទែន​ហើយ បន្ទាប់​ពី​សាមី​ខ្លួន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ពី​ការ​តាំង​ចិត្ត​របស់​ខ្លួន។​បើ​ទោះ​ជា Lionel Messi ​បាន​ផ្លាស់​ប្ដូរ​ចិត្ត​ដើម្បី​លេង​នៅ​ក្រុម Barcelona ​ទៀត​ក៏​ដោយ ក៏​នេះ​មិន​អាច​បញ្ជាក់​ថា​អនាគត​របស់ Suarez ​នៅ​មាន​ក្នុង​ក្រុម​នេះ​ទៀត​ដែរ។ ​កីឡាករ​វ័យ​៣៣​ឆ្នាំ​ត្រូវ​បាន​លោក Ronald Koeman ​ដាក់​ឱ្យ​ហាត់​ដោយ​ឡែក​សិន ដើម្បី​សម្រេច​ពី​អនាគត​របស់​ខ្លួន​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

ដោយ​រូបគេ​ត្រូវ​បាន​អ្នក​ចាត់ការ​និយាយ​ផ្ទាល់​មុខ​ថា ​មិន​ស្ថិត​ក្នុង​គម្រោង​ប្រើប្រាស់​រដូវ​កាល​ថ្មី​នោះ​ទេ។Suarez ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ថា​៖ “ខ្ញុំ​មិន​ដែល​ឈប់​រីករាយ​នូវ​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​តែងតែ​ចង់​បាន​នោះ​ទេ”។ សារ​មួយ​នេះ ​ក៏​បាន​ភ្ជាប់​ជាមួយ hastags ​”តែងតែ​គិត​វិជ្ជមាន” ​និង “គ្មាន​អ្នក​ណា​អាច​យក​ក្ដី​សង្ឃឹម​ពី​ខ្ញុំ​បាន​ទេ”។ អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចូល cmt ​ក្នុង​សារ​មួយ​នោះ ដោយ​ស្វាគមន៍​រូបគេ​មក​កាន់​ក្លឹប Juventus ៕


ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT