Koeman ​ស្នើ​សុំ Barcelona ​ទិញ​យក Depay ​ពី​ក្រុម Lyon ​

លោក Ronald Koeman ​បាន​ស្នើ​សុំ​ថ្នាក់​ដឹក​នាំ​ក្រុម FC Barcelona ​ដើម្បី​ទិញ​យក​ខ្សែ​ប្រយុទ្ធ Memphis Depay ​ពី​ក្រុម Lyon ​មក​រួម​ក្រុម​។​អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ហុល្លង់​ខាង​លើ​នេះ មើល​ឃើញ​ថា​អតីត​កីឡាករ Manchester United ​មាន​សមត្ថភាព​គ្រប់គ្រាន់​និង​លេង​ត្រូវ​តាម​ក្បួន​របស់​លោក​ជា​ខ្លាំង។ ដូច្នេះ​ហើយ ទើប​បាន​ជា​លោក​ចង់​បាន​រូបគេ​មក​ជួយ​ក្រុម។

ណាមួយ​បច្ចុប្បន្ន​នេះ​ខ្សែ​ប្រយុទ្ធ Luis Suarez ​ក៏​ជិត​ចាកចេញ​ពី​ក្រុម FC Barcelona ​ហើយ​ដែរ ដូច្នេះ​ត្រូវ​ការ​ម្នាក់​មក​រួម​ក្រុម​វិញ។​តម្លៃ​ខ្លួន​របស់ Memphis Depay ​បច្ចុប្បន្ន​នេះ​ត្រឹម​តែ​២៥​លាន​អឺរ៉ូ​ប៉ុណ្ណោះ។ ដូច្នេះ​ប្រសិន​បើ​ក្រុម FC Barcelona ​ចង់​បាន ​នោះ​មិន​មែន​ជា​រឿង​ពិបាក​នោះ​ទេ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT