អត់ Ronaldo ​ក៏​ព័រទុយហ្គាល់​លេង​ល្អ ​ឈ្នះ​ក្រូអាត ​៤-១ ​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល ដោយ​យប់មិញ​នេះ​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម​ក្រូអាត​ក្នុង​លទ្ធផល ៤-១ ​ក្នុង​ពាន​រង្វាន់ UEFA Nations League ​។​ក្រុម​ការពារ​តំណែង​ជើង​ឯក​ព័រទុយហ្គាល់​មិន​មាន​វត្តមាន​ប្រធាន​ក្រុម Cristiano Ronaldo ​ចូល​ប្រកួត​នៅ​យប់មិញ​នេះ​ទេ។ តែ​បើ​ទោះ​ជា​អវត្តមាន​យ៉ាង​នេះ​ក្ដី ​ក្រុម​មួយ​នេះ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល ​ពោល​គឺ​សម្រុក​ក្រុម​ក្រូអាត​ជា​ខ្លាំង រហូត​មាន​គ្រាប់​បាល់​កើត​ឡើង​ដល់​ទៅ​៤-១ ​ឯ​ណោះ។

ជាមួយ​លទ្ធផល​ធ្វើ​បាន​យ៉ាង​ល្អ​នេះ​ដែរ ​ក៏​បាន​ធ្វើ​ឱ្យ​ក្រុម​ព័រទុយហ្គាល់​ឈរ​នៅ​កំពូល​តារាង​សិន​ដែរ។ក្រុម​មួយ​នេះ​នឹង​ធ្វើ​ការ​ប្រកួត​ទី​២​របស់​ខ្លួន ​ទល់​ក្រុម​ស៊ុយអែត ​នៅ​ថ្ងៃ​ទី​៩​ខាង​មុខ​នេះ។ ​ដោយ​ក្រុម​ស៊ុយអែត​នេះ ​ទើប​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​បារាំង​​ក្នុង​លទ្ធផល ១-០៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT