Timothy ស្រេកឃ្លានជ័យជម្នះ​ខ្លាំង​ពេល​ប៉ះស្វាយរៀងស្អែក​នេះ

ខ្សែ​ប្រយុទ្ធក្លិប​ភ្នំពេរញ​ក្រោន​កីឡាករ  Timothy បាន​និយាយ​ថា​ពិត​ជា​ចង់​បាន​ជ័យជម្នះ​ខ្លាំង​ពេល​ដែលភ្នំពេញ​ក្រោន​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ដី​ស្វាយរៀង​ក្នុង​ការ​ប្រកួត​ពានរង្វាន់ Metfone Cambodian League 2020 ជើង​ទី​២​នៅ​ថ្ងៃ​ស្អែក។

« អារម្មណ៍របស់ខ្ញុំនៅដដែល គឺដូចគ្នានិងពេលដែលលីគចាប់ផ្តើម យើងនៅតែស្រេកឃ្លានចង់ឈ្នះការប្រកួត និងតែងតែគាំទ្រគ្នាជានិច្ច  ។ ការប្រកួតចុងក្រោយរបស់យើងគឹបានបញ្ចប់ទៅដោយភាពតានតឹង ០ទល់០ ប៉ុន្តែការប្រកួតនេះគឺវាប្រាកដជាលំបាកជាងពេលនោះទៅទៀត ព្រោះពួកយើងម្នាក់ៗត្រូវការ៣ពិន្ទុ “។

“ពួកគេខ្លាំងនិងព្យាយាមគ្រប់គ្រងការប្រកួតសម្រាប់ការប្រកួតក្នុងដីរបស់គេប៉ុន្តែមិនមែនមានន័យថាយើងមិនអាចឈ្នះពួកគេនោះទេ ។ យើងត្រៀមខ្លួនរួចរាល់ហើយ យើងត្រូវតែខ្លាំងជាងការប្រកួតកាលពីជើងទី១ ទាំងកីឡាករក្នុងទីលាននិងកីឡាករបម្រុង » ។

សូមបញ្ជាក់ផងដែរថាការប្រកួតរវាងភ្នំពេញក្រោន និងក្រុមព្រះខ័នរាជស្វាយរៀងនឹងត្រូវធ្វើឡើងនៅកីឡដ្ឋានខេត្តស្វាយរៀង នាថ្ងៃអាទិត្យ ទី៦ ខែកញ្ញា វេលាម៉ោង៦ល្ងាច ៕

 

ប្រភពនិងរូបភាព៖ភ្នំពេញក្រោន

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT