Adama ចូលរួមជាមួយអេស្ប៉ាញវិញហើយ ក្រោយអវិជ្ជមាន Covid-19

ខ្សែប្រយុទ្ធ Adama Traore បានចូលរួមជាមួយក្រុមជម្រើសជាតិអេស្ប៉ាញវិញហើយ បន្ទាប់ពីរូបគេធ្វើតេស្ដអវិជ្ជមានមេរោគ Covid-19 វិញ។

ខ្សែប្រយុទ្ធក្រុម Wolve ដំបូងឡើយបានរកឃើញថាមានផ្ទុកមេរោគ Covid-19 ដែលត្រូវឱ្យរូបគេមិនអាចចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិអេស្ប៉ាញបាននោះទេ។ ក្រោយពីនៅដោយឡែកប៉ុន្មានថ្ងៃមក ពេលនេះលទ្ធផលតេស្ដម្ដងទៀតចេញមកថារូបគេលែងមានមេរោគទៅហើយ។ ដូច្នេះមានន័យថាអតីតកីឡាករ Barcelona រូបនេះ នឹងបង្ហាញខ្លួននៅជម្រើសជាតិអេស្ប៉ាញវិញ។

ខ្សែប្រយុទ្ធមាឌធំខាងលើនេះ លើកមុនក៏ត្រូវជម្រើសជាតិអេស្ប៉ាញកោះហៅមករួមក្រុមដែរ ប៉ុន្តែពេលនោះស្រាប់តែមានរបួសមិនអាចចូលលេងបាន។ ដោយលើកទី២នេះ ក៏ស្រាប់តែមានដំណឹងថាឆ្លងមេរោគទៀត តែសំណាងល្អតេស្ដលើកចុងក្រោយលែងមានមេរោគវិញ៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT