ក្លឹប Liverpool បានសម្រេចតំឡើងតម្លៃខ្លួនប្រចាំសប្ដាហ៍ឱ្យទៅខ្សែប្រយុទ្ធ Sadio Mane បន្ទាប់ពីមើលឃើញថារូបគេពិតជាបានជួយក្រុមយ៉ាងច្រើនក្នុងរយៈពេល២រដូវកាលមកនេះ។
Liverpool ទិញ Mane ពីក្រុម Southampton ក្នុងតម្លៃខ្លួន៣០លានផោន ក្នុងរដូវកាល២០១៦កន្លងទៅ។ វត្តមានរបស់កីឡាកររូបនេះ បានដើរតួយ៉ាងសំខាន់ដែលបាននាំក្រុមហង្សក្រហម បានឡើងដល់វគ្គ Champions League នៅរដូវកាលមុននេះ។ ក្រុមដែលដឹកនាំដោយលោក Klopp រំពឹងថាកិច្ចសន្យាដែលនៅសល់៣ឆ្នាំទៀត របស់ Mane ក្លឹបនឹងតំឡើងតម្លៃខ្លួនរបស់គេឱ្យបានខ្ពស់ជាងនេះ (បច្ចុប្បន្ន១សែនផោន ក្នុង១សប្ដាហ៍) ដើម្បីរក្សារូបគេឱ្យបាន។
ខណៈដែលការតំឡើងនោះមិនមែនតែ Mane ម្នាក់នេះឡើយ ពោលគឺក្លឹបនឹងតំឡើងខ្សែប្រយុទ្ធទាំង៣របស់ខ្លួនតែម្ដង គឺ Salah , Mane និង Firmino ៕ប្រភព៖ DailyMail