អង្គរថាយហ្គ័រ​រក​បាន​ម្ចាស់ឧបត្ថម្ភមួយ​ទៀត​ហើយ​នៅ​រដូវ​កាល​២០២០នេះ

ក្លិបបាល់ទាត់អង្គរថាយហ្គឺរបាន​ប្រកាសក្នុិង​ទំព័រហ្វេសបុកផ្លូវការរបស់ខ្លួន​ថា​ពួក​គេរ​និង​ក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មាន​របស់​ជប៉ុន PR TIMES នឹងក្លាយជាដៃគូផ្សព្វផ្សាយផ្លូវការរបស់ខ្លួននារដូវកាល ២០២០ និង ២០២១។

PR TIMES ផ្តល់សេវាប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានប្រចាំនៅប្រទេសជប៉ុន។ វាជាភាពរីករាយដែលក្លិបបាល់ទាត់អង្គរថាយហ្គឺរ ទទួលបានការសហការក្នុងការផ្សព្វផ្សាយព័ត៌មាន តាមរយៈគំរោង Sports Times។ PR TIMES ទទួលបានចំណែកទីផ្សារខ្ពស់ជាងគេនៅប្រទេសជប៉ុន ជាមួយការចេញផ្សាយដែលមានសេចក្តីប្រកាសព័ត៌មានច្រើនជាង ១០.០០០ អត្ថបទក្នុងមួយខែ។

នេះ​មានន័យថា​ព័ត៌មាននានារបស់​ក្លិប​អង្គរថាយហ្គ័រ​នឹង​លេខ​លឺ​ដល់​ប្រទេស​ជប៉ុន​ហើយ​វា​ក៏​ជា​ផ្នែកមួយនៃ​ការ​ផ្សព្វផ្សាយពី​វិស័យបាល់​ទាត់​កម្ពុជា​ទៅ​ប្រទេសជប៉ុន​ផង​ដែរ។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT