១៣ ក្លឹប​នៅ PL ​ទាមទារ​មិន​ឲ្យ​មាន​ការ​ប្តូរ​កីឡាករ ៥ រូប/ប្រកួត សម្រាប់​រដូវ​កាល​ ២០២០/២១

នៅ​កិច្ច​ប្រជុំ​ពិភាក្សា​ជាមួយ​បណ្តា​ក្លឹប​នៅ Premier League ​នៅ​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ បាន​សម្រេច​ឲ្យ​ឃើញ​ថា ការ​អនុវត្ត​គោលការណ៍​ផ្លាស់ប្តូរ​កីឡាករ ៣ រូប/ប្រកួត អាច​នឹង​ត្រលប់​មក​ប្រើប្រាស់​ជា​ធម្មតា​វិញ​នៅ​រដូវ​កាល​ក្រោយ ២០២០/២១។

ក្នុង​នោះ​មាន​ក្លឹប​ដល់​ទៅ ១៣ នៅ PL ដែល​បាន​គាំទ្រ​ដល់​ការ​អនុវត្ត​ការ​ប្តូរ​កីឡាករ ៣ រូប/ប្រកួត ហើយ​មាន​តែ​ក្លឹប​ចំនួន ៧ ទៀត​តែ​ប៉ុណ្ណោះ ដែល​គាំទ្រ​ដល់​ការ​បន្ថែម​ដល់ ៥ រូប/ប្រកួត។

ចំណោម​ក្លឹប​ទាំង ៧ នោះ​ត្រូវ​បាន​គេ​ដឹង​ថា​មាន ៥ ក្លឹប​ជា Man Utd/Man City/Chelsea/Arsenal និង Liverpool ដែល​គាំទ្រ​ដល់​ចំណាត់ការ​បន្ថែម​ដល់ ៥ រូប។ យើង​នឹង​អុត​មើល​ទាំង​អស់​គ្នា សម្រាប់​ការ​ត្រៀម​មក​ដល់​នៅ​រដូវ​កាល ២០២០/២១ នា​ថ្ងៃ​ទី ១២ ​កញ្ញា​ខាង​មុខ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT