ក្លឹប At Madrid រក​ឃើញ​កីឡាករ ២ រូប​មាន​ផ្ទុក​ជំងឺ COVID-19

ក្លឹប​អេស្ប៉ាញ Atletico Madrid បាន​រក​ឃើញ​ថា កីឡាករ ២ រូប​របស់​ខ្លួន​មាន Diego Costa និង Santiago Arias បាន​តេស្ត​រក​ឃើញ​ផ្ទុក​ជំងឺ COVID-19។

អ្នក​ទាំង​ពីរ​បាន​ខកខាន​ការ​ចូលរួម​ហ្វឹកហាត់​ត្រៀម​បើក​រដូវ​កាល​នៅ​ថ្ងៃ​សុក្រ​នេះ ហើយ​សព្វថ្ងៃ​កំពុង​រស់នៅ​ដាច់​ដោយ​ឡែក ដើម្បី​បន្ត​តាមដាន​ស្ថានភាព​ជំងឺ។

បញ្ជាក់​ថា​ការ​ប្រកួត​នៅ LaLiga រដូវ​កាល ២០២០/២១ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ១២ ​កញ្ញា​ខាង​មុខ ប៉ុន្តែ​ដោយសារ​រក​ឃើញ​កីឡាករ​មាន​ផ្ទុក COVID-19 ជា​បន្តបន្ទាប់ ក៏​បាន​រុញ​ឲ្យ​ការ​ប្រកួត​ខ្លះ​ចាប់​អូស​បន្លាយ​ពេល​ជា​បន្តបន្ទាប់៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT