២ ឆ្នាំ​ចុងក្រោយ​នៅ​លីគ​កំពូល​អឺរ៉ុប យុវជន​វ័យ​ក្រោម ២១ ឆ្នាំ ៥ រូប​នេះ​រក​បាន​ច្រើន​គ្រាប់​បំផុត

បណ្តុំ​យុវជន​នៅ​លីគ​កំពូល​អឺរ៉ុប នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ បាន​បង្ហាញ​សមត្ថភាព​ដ៏​លេចធ្លោ​បន្ត​កន្ទុយ​គ្នា ជា​ហេតុ​រុញ​ឲ្យ​ក្លឹប​ធំៗ​មាន​ការ​ចាប់​អារម្មណ៍ ហ៊ាន​ចាយ​លុយ​មិន​សំចៃដៃ។

ក្នុង​ចំណោម​នោះ Kai Havertz គឺ​ជា​យុវជន​ចុង​ក្រោយ​មួយ​ផ្សេង​ទៀត ដែល​អ្នក​គាំទ្រ​កំពុង​រង់ចាំ​មើល​ថា​តើ​ក្លឹប​តោ​ខៀវ Chelsea អាច​ចរចា​យក​រូប​គេ​មក​លេង​នៅ​អង់គ្លេស​បាន​ឬ​យ៉ាង​ណា។

ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នេះ តាម​របាយការណ៍​ពី Opta ក៏​ឆ្លៀត​លើក​មក​បង្ហាញ​នូវ​ស្ថិតិ​គ្រាប់​បាល់​របស់​កីឡាករ​ ៥ រូប​នៅ​លីគ​កំពូលទាំង ៥ ប្រចាំតំបន់​អឺរ៉ុប ដែល​មាន​អាយុ​ ២១ ឬ​ក្រោម​នោះ ហើយ​រក​បាន​ច្រើន​គ្រាប់​បំផុត​គិត​នៅ ២ រដូវ​កាល​ចុង​ក្រោយ។

៥) Christian Pulisic – ១៨ គ្រាប់
៤) Victor Osimhen – ១៨ គ្រាប់
៣) Jadon Sancho – ៣៣ គ្រាប់
២) Kai Havertz – ៣៨ គ្រាប់
១) Kylian Mbappe – ៦៩ គ្រាប់៕

ប្រភព៖ Opta

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT