ឈុត ១១ រូប ដែល Ajax ធ្លាប់​ប្រើ​ទម្លាក់ Real នៅ UCL ពេល​នេះ​ទៅ​ដល់​ណា​ខ្លះ​ហើយ?

នៅ​ថ្ងៃ​ទី ៦ ​មិនា ឆ្នាំ ២០១៩ ក្លឹប​ហូឡង់ Ajax បាន​បង្កើត​ប្រវត្តិសាស្ត្រ​មិន​នឹក​ស្មាន​ដល់​មួយ ដោយ​យក​ឈ្នះ​ទៅ​លើ​ក្រុម​ឈ្នះ​ជើង​ឯក UCL ១៣ សម័យ​កាល Real Madrid នៅ​លទ្ធផល ៤-១ ​ឆ្មក់​បាន​កៅអី​ឡើង​ទៅ​កាន់​វគ្គ ​៨ ក្រុម​ចុង​ក្រោយ។

ជាមួយ​ជ័យជម្នះ​កាល​នោះ ក៏​បាន​ធ្វើ​ឲ្យ​ក្លឹប​ធំៗ​នៅ​តំបន់​អឺរ៉ុប​ជា​ច្រើន ចាប់​ផ្តើម​បង្វែរ​ក្រសែ​ភ្នែក​មក​សិក្សា​ពី​គុណភាព​លេង​របស់​បណ្តុំ​យុវជន​ក្មេងៗ​របស់ Ajax ខណៈ​ត្រឹម​រយៈ​ពេល​តែ​ជាង ១ ឆ្នាំ​មក​នេះ ឈុត ១១ រូប​ដែល​ប្រើ​យក​ឈ្នះ​លើ Real Madrid មាន​ដល់​ទៅ ៥ រូប​ហើយ​ដែល​ត្រូវ​បាន​ក្លឹប​ដទៃ​ចូល​ស្តី​យក​ចេញ​ពី​ទឹកដី​ហូឡង់។ ក្នុង​នោះ​មាន​ដូច​ជា៖

  • ខ្សែ​ការពារ: Matthijs de Ligt ផ្ទេរ​ទៅ Juventus នៅ​តម្លៃ ៨៥,៥ លាន​អឺរ៉ូ
  • ខ្សែ​បម្រើ: Lasse Schone ផ្ទេរ​ទៅ Genoa នៅ​តម្លៃ ១,៥ លាន​អឺរ៉ូ
  • ខ្សែ​បម្រើ: Frenkie de Jong ផ្ទេរ​ទៅ Barcelona នៅ​តម្លៃ ៧៥ លាន​អឺរ៉ូ
  • ខ្សែ​បម្រើ: Hakim Ziyech ផ្ទេរ​ទៅ Chelsea នៅ​តម្លៃ ៤០ លាន​អឺរ៉ូ
  • ខ្សែ​បម្រើ: Donny van de Beek ផ្ទេរ​ទៅ Man Utd នៅ​តម្លៃ ៣៩ លាន​អឺរ៉ូ

គួរ​បញ្ជាក់​ថា​ការ​ចាកចេញ​របស់​អ្នក​ទាំង ៥ រូប​ខាង​លើ សុទ្ធ​សឹង​តែ​នាំ​ផល​ចំណេញ​ដល់​ក្លឹប Ajax ទាំង​ស្រុង ព្រោះ​ភាគ​ច្រើន​ពួក​គេ​ជា​កីឡាករ​វិវត្ត​ខ្លួន​ចេញ​ពី​ថ្នាល​យុវជន​ដែល​មាន​តម្លៃ​ខ្លួន​ទាប និង​ខ្លះ​ផ្ទេរ​ចេញ​នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន​ក៏​មាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT