ក្លឹប Rennes ប្រាប់​ Chelsea ឲ្យ​ទម្លាក់ ៣០ លាន​ផោន​មក ទើប​ព្រម​ផ្តល់​ជូន​កីឡាករ​រូប​នេះ

ក្លឹប​បារាំង Rennes ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ផ្តល់​ដំណឹង​ទៅ​កាន់​ក្លឹប​តោ​ខៀវ Chelsea រួច​ជា​ស្រេច​ហើយ អំពី​តម្លៃ​ខ្លួន​របស់​អ្នកចាំទី Edouard Mendy។

ប្រសិន​ណា​តោ​ខៀវ​ចាប់​អារម្មណ៍​លើ​អ្នកចាំទី​រូប​នេះ និង​ចង់​ផ្ទេរ​ចេញ​ទៅ Stamford Bridge នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ ដែល​កំពុង​តែ​ធ្វើ​ឡើង នោះ Rennes សូម​ទាមទារ ៣០ លាន​ផោន​យ៉ាង​តូច​បំផុត។

បញ្ជាក់​ថា​ការ​ចង់​បាន Mendy គឺ​លោក Frank Lampard មិន​មាន​ន័យ​ថា​ចង់​លក់ Kepa ចេញ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ចង់​យក​អ្នក​ថ្មី ឲ្យ​មក​ប្រកួតប្រជែង​សមត្ថភាព​ដើម្បី​ចម្រាញ់​យក​អ្នក​ខ្លាំង​ពិត​ប្រាកដ​មួយ។

ប្រសិន​យក Mendy បាន​ទៀត នោះ Chelsea ​អាច​រាប់​ថា​ជា​កីឡាករ​នាំ​យក​កីឡាករ​ចូល​ក្លឹប​ច្រើន​បំផុត​ហើយ​នៅ​រដូវ​កាល​នេះ ដោយ​កន្លង​មក​ជោគជ័យ​លើ​ការ​នាំ​យក Hakim Ziyech, Timo Wrener, Ben Chilwell, Thiago Silva និង Malang Sarr រួច​ជា​ស្រេច​ហើយ៕ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT