Arthur ថា​រីករាយ​ណាស់​ដែល​អាច​សម្រេច​ក្តី​ស្រមៃ​បាន​លេង​ជាមួយ Ronaldo

នៅ​ថ្ងៃ​បង្ហាញ​ខ្លួន​លើក​ដំបូង​ជាមួយ​ក្លឹប Juventus កីឡាករ Arthur Melo ដែល​ជា​អតីត​កីឡាករ​របស់ Barcelona បាន​និយាយ​ចំៗ ពី​ក្តី​ស្រមៃ​ដ៏​ធំ​របស់​ខ្លួន ដែល​ទើប​តែ​អាច​សម្រេច​បាន​នៅ​ពេល​នេះ។

Arthur ស្ថិត​ក្នុង​ការ​ផ្ទេរ នៅ​កិច្ច​ព្រមព្រៀង​ដោះដូរ​ជាមួយ​នឹង Pjanic របស់ Juventus។ នៅ​ថ្ងៃ​បង្ហាញ​ខ្លួន​មុខ​សន្និសីទ​សារព័ត៌មាន កីឡាករ​ប្រេស៊ីល​ថា៖ “វា​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ខ្ញុំ ខ្ញុំ​ចង់​អរគុណ​ដល់​ក្រុម​គ្រួសារ និង​ជា​ពិសេស​គឺ​ក្លឹប Juventus ដែល​បាន​ទទួល​យក​ខ្ញុំ”។

លោក​បន្ថែម៖ “ខ្ញុំ​រីករាយ​នឹង​ការ​ឈរ​ជើង​នៅ​ទី​នេះ និង​ការ​ដែល​អាច​លេង​ជាមួយ​កីឡាករ​កំពូល​ដូច​ជា Cristiano Ronaldo នោះ​គឺ​ជា​ក្តី​ស្រមៃ​សម្រាប់​ខ្ញុំ​ការ​ដែល​អាច​លេង​រួម​ជើង​ជាមួយ​គាត់​បាន”។

បញ្ជាក់​ថា​ការ​ចាប់​ផ្តើម​រដូវ​កាល ២០២០/២១ សម្រាប់​សេះ​បង្កង់ គឺ​ត្រូវ​ប៉ះ Sampdoria នា​ថ្ងៃ​ទី ២០ ​កញ្ញា​ខាង​មុខ៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT