ប្រធាន​ក្លឹប Napoli ថា​កីឡាករ ២ រូប​របស់​ខ្លួន កៀក​នឹង​ដល់​ផ្លូវ​បំបែក​ហើយ

ប្រធាន​ក្លឹប​អ៊ីតាលី Napoli លោក Aurelio De Laurenttiis បាន​និយាយ​ថា កីឡាករ ២ រូប​ Kalidou Koulibaly និង Arkadiusz Milik កំពុង​ស្ថិត​លើ​គន្លង​ផ្លូវ​បំបែក​ហើយ ដោយ​រង់ចាំ​តែ​ការ​ចរចា​ត្រូវរ៉ូវ​តែ​ប៉ុណ្ណោះ។

សម្រាប់​កីឡាករ​សេណេហ្គាល់ Koulibaly ល្ហៀងៗ​ថា ក្រុម​នៅ​អង់គ្លេស Chelsea/Man City និង Liverpool កំពុង​ដណ្តើម​គ្នា​ចង់​បាន ស្រប​ពេល​ដែល Milik ទំនង​ជា​អាច​ផ្ទេរ​ទៅ Roma ឬ Juventus។

ប្រាប់​សារព័ត៌មាន Canale 21 លោក De Laurentiis និយាយ​ថា៖ “Koulibaly និង Milik អ្នក​ទាំង​ពីរ កំពុង​ស្ថិត​លើ​ជំហាន​នៃ​ការ​ចាកចេញ​ហើយ ពោល​វា​ស៊ីសង​តែ​លើ​ការ​ចរចា​លើ​ទីផ្សារ​ដោះដូរ​តែ​ប៉ុណ្ណោះ ណា​មួយ​យើង​បាន​ដឹង​ហើយ​ថា​គួរ​យក​នរណា​មក​ជំនួស​កន្លែង​របស់​ពួក​គេ”៕ ប្រភព៖ Goal​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT