Keoman ​ចង់​បាន​កីឡាករ Liverpool ​ម្នាក់ ​ទៅ​រួម​ក្រុម​

​លោក Ronald Koeman ​កំពុង​តាម​ទិញ​កីឡាករ ​Georginio Wijnaldum ​របស់​ក្រុម Liverpool ​ទៅ​រួម​ក្រុម Barcelona ​ខណៈ​ដែល​កីឡាករ​ចាស់​ៗ​ច្រើន​នាក់​ត្រៀម​ចាកចេញ។

Wijnaldum ​កីឡាករ​ហុល្លង់ ​បាន​ឈាន​ដល់​ឆ្នាំ​ចុង​ក្រោយ​នៃ​កុងត្រា​របស់​គេ​នៅ​ក្រុម Liverpool ​ហើយ។ ​ខណៈ ​ដែល​ក្រុម​លោក Klopp ​ក៏​មិន​ទាន់​បាន​ចរចា​ជាមួយ​កីឡាករ ដើម្បី​បន្ដ​កុងត្រា​ទៀត​ដែរ។ ដូច្នេះ​ហើយ ទើប​លោក Koeman ​ចូល​ខ្លួន​មក​សួរ​នាំ ​ដើម្បី​ទិញ​យក​ខ្សែ​បម្រើ​រូប​នេះ​ទៅ​រួម​ក្រុម​នៅ FC Barcelona ​។

​ប្រភព​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា ​កីឡាករ​វ័យ​២៩​ឆ្នាំ​ខាង​លើ​បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​ក្រុម Barcelona ​ទៅ​ហើយ។ ​គេ​រំពឹង​ថា Liverpool ​នឹង​លក់​រូបគេ​ចេញ​ផង​ដែរ ​ដើម្បី​យក​កន្លែង​សម្រាប់​កីឡាករ ​Thiago Alcantara ​ដែល​ក្រុម​ហង្ស​ក្រហម​កំពុង​តាម​ទិញ​ពី​ក្រុម Bayern Munich ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT