Neymar ​និង Di Maria ​ជា​កីឡាករ​ឆ្លង Covid-19 ​នៅ PSG ​

​ក្រុម PSG ​មាន​កីឡាករ​ច្រើន​នាក់​បាន​ធ្វើ​តេស្ដ​រក​មេរោគ Covid-19 ​ហើយ​លទ្ធផល​ចេញ​មក​គឺ​វិជ្ជមាន ​ក្រោយ​ពី​ពួកគេ​ត្រលប់​ពី​វិស្សមកាល​វិញ។

​ដោយ​ក្នុង​ចំណោម​កីឡាករ​ដែល​ឆ្លង​នោះ ​មាន​ទាំង Neymar និង Di Maria ​ផង​ដែរ។ ​Neymar ​ទើប​ត្រលប់​ពី​ដើរ​លេង​វិញ​នៅ ​Ibiza ​នា​ប្រទេស​អេស្ប៉ាញ។ ​ដោយ​កន្លែង​កម្សាន្ត​ល្បី​ឈ្មោះ​មួយ​នេះ ​ឱ្យ​តែ​កីឡាករ​ទៅ​លេង ភាគ​ច្រើន​ត្រលប់​មក​វិញ​ធ្វើ​តេស្ដ​រក​ឃើញ​វិជ្ជមាន​មេរោគ Covid-19 ​ហើយ។ ​យ៉ាងណាមិញ ​សម្រាប់​កីឡាករ​ទាំង​៣​ដែល​ឆ្លង​របស់ PSG ​នោះ ​មិន​មាន​នរណា​ម្នាក់​ឈឺ​ធ្ងន់​នោះ​ទេ។

​ពួកគេ​នឹង​ត្រូវ​ដាក់​ដោយ​ឡែក​១៤​ថ្ងៃ ​ដើម្បី​សម្រាក​ព្យាបាល ​និង​ពិនិត្យ​ម្ដង​ទៀត។ ​ខណៈ​ដែល​កីឡាករ​មិន​មាន​មេរោគ​ទេ ​នឹង​ចាប់​ផ្ដើម​ហ្វឹកហាត់​ហើយ ដើម្បី​ត្រៀម​លេង​រដូវ​កាល​ថ្មី៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT