ផ្លូវការ! Man Utd ​ទិញ​បាន ​Van De Beek ​ហើយ​តម្លៃ​៤០​លាន​ផោន​

​ក្រុម​បិសាច​ក្រហម Manchester United ​បាន​ប្រកាស​ជា​ផ្លូវការ​ទិញ​បាន​ខ្សែ​បម្រើ​ប្រយុទ្ធ Donny van de Beek ​ហើយ​ពី​ក្រុម Ajax ​ក្នុង​តម្លៃ​ខ្លួន​៤០​លាន​ផោន​។

​​Van De Beek ​បាន​ចុះ​កុងត្រា​ដល់​ទៅ​៥​ឆ្នាំ​ឯ​ណោះ​ជាមួយ​ក្រុម​បិសាច​ក្រហម ​ដោយ​តម្លៃ​ពលកម្ម​របស់​គេ​គឺ ១០៧ ០០០​ផោន​ក្នុង​១​សប្ដាហ៍។ ​រូបគេ​នឹង​ទទួល​បាន​ប្រាក់ Bonus ​បន្ថែម​ពី​លើ​នេះ​ទៀត ប្រសិន​បើ​អាច​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់​បាន​។ ​កីឡាករ​វ័យ​២៣​ឆ្នាំ​ខាង​លើ​នេះ ​គឺ​ជា​កីឡាករ​ទី​១​ហើយ ​ដែល​លោក Ole ​ទិញ​ចូល​នៅ​រដូវ​កាល​ថ្មី​នេះ​។

​អតីត​កីឡាករ Ajax ​ខាង​លើ​នឹង​ចាប់​ដៃ​គូ​ជាមួយ Bruno ​និង Pogba ​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។ ​លោក Ole ​ក៏​កំពុង​ស្វែង​រក​កីឡាករ​ថ្មី​បន្ថែម​ទៀត​ហើយ ​ជា​ពិសេស​នៅ​តំបន់​ការពារ​តែ​ម្ដង៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT