លីគកំពូល​វៀតណាមចាប់​ផ្ដើមលេង​ឡើងវិញ​ថ្ងៃ​ទី​២៦ខែ​កញ្ញានេះ​ហើយ

ក្របខ័ណ្ឌបាល់​ទាត់​កំពូលរបស់​វៀតណាម​ V. League 1នឹង​ចាប់​ផ្ដើម​លេង​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​ទីន២៦ខែកញ្ញា​នេះ​ត​ទៅ​បន្ទាប់​ពីផ្អាក​សកម្មភាព​ជា​លើក​ទី​២​បន្ទាប់ពី​រលកទី​២​នៃ​ការ​ឆ្លង​វីរុស​កូវីដ​១៩​កើត​ឡើង​ក្នុង​ប្រទេស​វៀតណាម។

ការ​ប្រកួត​ជើង​ទី​១​នៃ​រដូវ​កាល​២០២០​នេះនៅ​សល់​២សប្ដា៍​ទៀត​ហើយ​ជើង​ទី​២​ក្រុម​កំពូលតារាង​ទាំង​៦​និង​ក្រុម​បាត់​តារាង​ទាំង​៦ផ្សេងទៀត​នឹង​ប្រកួតផ្សេង​គ្នា​ដើម្បី​រក​ក្រុម​ជើង​ឯក​និង​ក្រុម​ធ្លាក់​ទី​លីគ​ទី​២។ ឆ្លងកាត​១១ប្រកួត​កន្លង​មក​ក្រុម Saigon FC កំពុងឈរកំពូលតារាងមាន​២៣ពិន្ទុ​ហើយ​ Quang Nam  ឈរ​បាត​តារាង​មាន​៨​ពិន្ទុ។

ក្រុម​កំពូលតារាងទាំង៦​នឹង​រំពឹង​ចាប់​ផ្ដើមលេង​នៅ​ថ្ងៃ​ទី​០៨​ខែ​វិច្ឆិកា​ហើយ​ក្រុម​បាតតារាង​ទាំង៦​នឹង​លេង​នៅ​មួយសប្ដាហ៍បន្ទាប់​មក​ទៀត។ ពាន​រង្វាន់ The National Cup វគ្គ៨ក្រុមចុង​ក្រោយ​នឹង​លេង​នៅ​ថ្ងៃ​ទី១១និង១២​ខែ​កញ្ញានេះ។ ចំណែក​លីគ​ទី​២​វៀតណាម​នឹង​ចាប់​ផ្ដើម​សកម្មភាព​ឡើង​វិញ​ននៅ​ថ្ងៃ​ទី​២៥​ខែ​កញ្ញា។

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT