AT Madrid ​ទាមទារ​៤​០​លាន​ផោន ​ទើប​លក់​Partey ​ឱ្យ Arsenal ​

ក្រុម Atletico Madrid ​ទាមទារ​តម្លៃ​ខ្លួន​៤០​លាន​ផោន ទើប​ព្រម​លក់​កីឡាករ Thomas Partey ​ឱ្យ​ទៅ​ក្រុម Arsenal ​នា​រដូវ​កាល​នេះ​។

​ខ្សែ​បម្រើ​ហ្គាណា​ខាង​លើ​នេះ ត្រូវ​បាន​ក្រុម Arsenal ​ចង់​បាន​ជា​យូរ​មក​ហើយ ​ប៉ុន្តែ​ដោយសារ​តម្លៃ​ខ្លួន​ខ្ពស់​ពេក ទោះ​មិន​មាន​ការ​ផ្ទេរ​ណា​មួយ​កើត​ឡើង។ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ​ក្រុម AT Madrid ​នៅ​តែ​រក្សា​តម្លៃ​ខ្លួន​របស់​គេ​៤០​លាន​ផោន​ដដែល ​បើ​ក្រុម Arsenal ​ចង់​បាន ​លុះ​ត្រា​តែ​ផ្ដល់​តម្លៃ​ខ្លួន​ស្មើ​នេះ​ទើប​យក​ទៅ​រួច។

​កីឡាករ​វ័យ​២៧​ឆ្នាំ​ខាង​លើ​នៅ​សល់​កុងត្រា​ដល់​ឆ្នាំ​២០២៣​ឯ​ណោះ​ជាមួយ​ក្រុម​របស់​លោក Simeone ​តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ រូបគេ​ហាក់​ដូចជា​បង្ហាញ​កាយ​វិការ​ចង់​ចាកចេញ​ពី​ក្រុម​អេស្ប៉ាញ​នេះ​ហើយ។ ​ដោយ​ក្រុម​របស់​លោក Arteta ​ជា​ជម្រើស​ទី​១​សម្រាប់​រូបគេ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT