Asensio ​របួស​ជង្គង់​ត្រូវ​ដក​ខ្លួន​ចេញ​ពី​ជម្រើស​ជាតិ​អេស្ប៉ាញ​ហើយ​

​ខ្សែ​ប្រយុទ្ធ​ Marco Asensio ​ត្រូវ​បាន​ដក​ចេញ​ពី​ជម្រើស​ជាតិ​អេស្ប៉ាញ​ហើយ ​បន្ទាប់​ពី​រូបគេ​មាន​បញ្ហា​របួស​ជង្គង់ អំឡុង​ពេល​ហ្វឹកហាត់។

​លោក​ Luis Enrique ​បាន​ជ្រើសរើស​កីឡាករ​ Real Madrid ​ខាង​លើ​នេះ ​ជា​ជម្រើស​ទី​១​របស់​លោក សម្រាប់​លេង​ក្នុង​ពាន​រង្វាន់ Nations League ​ទល់​ក្រុម​អាល្លឺម៉ង់ ​និង​អ៊ុយក្រែន។ ​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​បន្ទាប់​ពី​មាន​អារម្មណ៍​ថា​មិន​ស្រួល​ជង្គង់​អំឡុង​ពេល​ហ្វឹកហាត់ ​ក៏​ក្រុម​អេស្ប៉ាញ​យល់​ព្រម​ឱ្យ​រូបគេ​ចាកចេញ​ពី​ជំរំ​វិញ​ទៅ។

​ពេល​នេះ Asensio ​នឹង​ត្រូវ​ត្រលប់​ទៅ​ក្រុម Real Madrid ​វិញ ដើម្បី​ពិនិត្យ​សុខភាព​បន្ដ​ទៀត។ ​រូបគេ​មាន​អារម្មណ៍​ឈឺ​ចាប់​ត្រង់​កន្លែង​របួស​ជង្គង់​ដែល​សម្រាក​ព្យាបាល​រយៈ​ពេល​យូរ​កន្លង​ទៅ​នោះ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT