Havertz ​ពិនិត្យ​សុខភាព​ជោគជ័យ​ជាមួយ Chelsea ​ហើយ​

​ខ្សែ​ប្រយុទ្ធ Kai Havertz ​បាន​ពិនិត្យ​សុខភាព​ជោគជ័យ​ហើយ ​ដើម្បី​សម្រេច​ការ​ផ្ទេរ​៩០​លាន​ផោន​ទៅ​លេង​នៅ​ក្រុម Chelsea ​។

​លោក​ Lampard ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​សញ្ជាតិ​អាល្លឺម៉ង់​ខាង​លើ​ជា​យូរ​មក​ហើយ ប៉ុន្តែ​តម្លៃ​ខ្លួន​៩០​លាន​ផោន​គឺ​ជា​បញ្ហា​សម្រាប់​ការ​ផ្ទេរ​មួយ​នេះ​។ ​ក្រោយ​ពី​ការ​ចរចា​គ្នា​ជា​យូរ​មក​ហើយ​នោះ ​ពេល​នេះ​ក្រុម​តោ​ខៀវ​ក៏​សម្រេច​ចិត្ត​ផ្ដល់​តម្លៃ​ខ្លួន​៩០​លាន​​ផោន​នោះ​ហើយ ​ដោយ​ការ​ពិនិត្យ​សុខភាព​ក៏​ទទួល​បាន​ជោគជ័យ​ផង​ដែរ។

ការ​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​បង្ហាញ​ជា​កីឡាករ Chelsea ​នឹង​ត្រូវ​ពន្យា​ពេល​បន្តិច​សិន ​ព្រោះ​រូបគេ​បច្ចុប្បន្ន​ជាប់​ភារកិច្ច​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​សិន។ ​គេ​រំពឹង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ​នឹង​មាន​ដំណឹង​ល្អ​សម្រាប់​អ្នក​គាំទ្រ​ហើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT