Arsenal ​ទិញ​បាន​ខ្សែ​ការពារ​ម្នាក់​ទៀត​ហើយ​

​ក្រុម​កាំភ្លើង​ធំ Arsenal ​ទិញ​បាន​ខ្សែ​ការពារ​ប្រេស៊ីល​ម្នាក់​ទៀត​ហើយ​គឺ​កីឡាករ Gabriel Magalhaes ​ពី​ក្រុម​ Lille ​ក្នុង​តម្លៃ​ខ្លួន​២៦​លាន​ផោន។

លោក Arteta ​អ្នក​ចាត់ការ​ក្រុម​កាំភ្លើង​ធំ ​បាន​អះអាង​ថា Gabriel ​ជា​កីឡាករ​ម្នាក់​ដែល​សក្ដិសម​ជាមួយ​ក្រុម​ Arsenal ​ខ្លាំង​ណាស់។ ​រូបគេ​នឹង​មក​ចូល​រួម​ដើម្បី​បំពេញ​កន្លែង​ខ្វះ​ខាត​ក្នុង​ក្រុម​ត្រៀម​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ​។ ខណៈ​ដែល​ខ្សែ​ការពារ​មួយ​ចំនួន​ក្នុង​ក្រុម​កំពុង​មាន​របួស ​និង​ត្រៀម​ចាកចេញ​ផង​ដែរ។

កីឡាករ​វ័យ​២២​ឆ្នាំ​ខាង​លើ​នេះ ​ត្រូវ​បាន​ក្រុម Lille ​ដាក់​ឱ្យ​ក្លឹប​ដទៃ​ទៀត​ខ្ចី​ជើង​ជា​ច្រើន ​មុន​ពេល​បាន​ឱកាស​លេង​នៅ​ក្រុម Lille ​នា​រដូវ​កាល​មុន​នេះ​។ ​កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ ​ចូល​រួម​ជាមួយ​ក្រុម Arsenal ​ជាមួយ​កុងត្រា​ច្រើន​ឆ្នាំ ​ដោយ​ក្លឹប​មិន​បាន​បញ្ជាក់​ពី​រយៈ​ពេល​ច្បាស់​លាស់​នោះ​ទេ៕ប្រភព Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT