ព្រឹត្តិការណ៍​និង​ជំនួប​សំខាន់ៗ​ទាំង​នេះ​សម្រាប់​ខែ​កញ្ញា ដែល​អ្នក​គាំទ្រ​បាល់ទាត់​ត្រូវ​ដឹង

ពិភព​បាល់ទាត់​នា​ខែ​កញ្ញា ឆ្នាំ​ ២០២០ នេះ អាច​រាប់​ថា​ជា​ការ​ចាប់​ផ្តើម​រដូវ​កាល​ថ្មី ​ក្រោយ​មាន​ការ​រាំងស្ទះ​និង​អូសបន្លាយ​ពេល​ជា​ហូរហែ​ដោយសារ​ជំងឺ COVID-19 ​នៅ​ប៉ុន្មាន​ខែ​មុន។

មិន​ថា​តែ​ការ​ប្រកួត​នៅ​កម្រិត​ជម្រើស​ជាតិ និង​បណ្តា​ក្លឹប គឺ​មាន​ប្រកួត​សំខាន់ៗ​ជា​ច្រើន ហើយ​គ្រប់​ជំនួប​ជក់ចិត្ត​ទាំង​នោះ ក៏​នឹង​មាន​ផ្សាយ​ផ្ទាល់​រហ័ស​បំផុត​លើ​ទំព័រ CTS Sports ផង​ដែរ។ យើង​ធ្វើ​ការ​បង្ហាញ​ព្រឹត្តិការណ៍​និង​ប្រកួត​សំខាន់ៗ ដែល​ត្រូវ​ធ្វើ​ឡើង​នា​ខែ​កញ្ញា​នេះ។ (បញ្ជាក់៖ កាលបរិច្ឆេទ​ពេលវេលា​ក្រៅ​ស្រុក)

  • ​ថ្ងៃ​ព្រហស្បតិ៍ ទី ៣៖ អាល្លឺម៉ង់ Vs អេស្ប៉ាញ (UEFA Nations League)
  • ​ថ្ងៃ​ចន្ទ-អង្គារ ទី ៧/៨៖ ហូឡង់ Vs អ៊ីតាលី – បារាំង Vs ក្រូអាត (UEFA Nations Leage)
  • ​ថ្ងៃ​សុក្រ ​ទី ១១៖ ការ​បើក​រដូវ​កាល​ថ្មី Premier League
  • ​ថ្ងៃ​សោរ៍​ទី ១២៖ ការ​បើក​រដូវ​កាល​ថ្មី LaLiga
  • ​ថ្ងៃ​អាទិត្យ ទី ១៣៖ PSG Vs Marseille (Ligue 1)
  • ​ថ្ងៃ​សុក្រ​ ទី ១៨៖ ការ​បើក​រដូវ​កាល​ថ្មី Bundesliga
  • ​ថ្ងៃ​សោរ៍ អាទិត្យ ទី ១៩/២០៖ ការ​បើក​រដូវ​កាល​ថ្មី Serie A – Chelsesa Vs Liverpool (PL)
  • ​ថ្ងៃ​ព្រហស្បតិ៍ ទី ២៤៖ Bayern Vs Sevilla (UEFA Super Cup)
  • ​ថ្ងៃ​ចន្ទ ទី ២៨៖ Liverpool Vs Arsenal (PL)
  • ​ថ្ងៃ​អង្គារ ពុធ ទី ២៩-៣០៖ ការ​ប្រកួត​វគ្គ​ជម្រុះ UCL៕
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT