អតីត​ខ្សែ​ប្រយុទ្ធ Real៖ “ចិត្ត Messi គេ​បាន​ចាកចេញ​ពី Barcelona ​ទៅ​ហើយ”

ក្នុង​ចិត្ត​របស់ Lionel Messi គឺ​គេ​បាន​បើក​ទ្វារ​ចាកចេញ​ពី​ក្លឹប Barcelona ទៅ​ហើយ ពោល​ត្រឹម​កំពុង​គិត​ថា​គួរ​បន្ត​ទៅ​ទ្រនំ​ថ្មី​ណា​មួយ​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​អតីត​ជើង​ចាស់​នៅ Real Madrid និង​អាហ្សង់ទីន​លោក Jorge Valdano។

កីឡាករ​ឈ្នះ​ពាន Ballon d’Or ៦ ​សម័យ​កាល មិន​ចូលរួម​ការ​ហ្វឹកហាត់​ត្រៀម​បើក​រដូវ​កាល​ថ្មី​ជាមួយ​អ្នក​មាន​បុណ្យ​នោះ​ទេ ដែល​នេះ​ជា​សញ្ញា​បង្ហាញ​កាន់​តែ​ច្បាស់​ថា គេ​អេះអុញ​ចង់​ចាកចេញ​ពី​ក្លឹប។

តាម​ការ​យល់​ឃើញ​របស់ Valdano និយាយ៖ “មិន​ថា​គាត់​ទៅ​ក្លឹប​ណា​ឬ​ត្រលប់​ទៅ​ស្រុក​កំណើត​របស់​គាត់​ទេ តែ​ពេល​នេះ​ចិត្ត​គាត់​បាន​ចាកចេញ​ពី Barcelona រួច​ទៅ​ហើយ ខ្ញុំ​ពិត​ជា​ជឿជាក់​ថា​បែប​នេះ ដោយ​គ្មាន​ការ​សង្ស័យ​អ្វី​ទាំង​អស់”។

លោក​បន្ត​ទៀត​ថា៖ “ឆាប់ៗ​នេះ Barcelona នឹង​ត្រូវ​ដឹង​ថា ពួក​គេ​បាន​បាត់បង់​កីឡាករ​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្រ្ត​ក្លឹប អ៊ីចឹង​ពួក​គេ​អាច​ផ្តោត​លើ​ការ​រៀបចំ​ប្រព័ន្ធ​លេង​សារ​ជា​ថ្មី​វិញ​បាន”៕ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT