ក្លឹប​ក្រៅ​តំបន់​អឺរ៉ុប ទាក់ទង​ហៅ Ozil ឲ្យ​ទៅ​ចូលរួម ហ៊ាន​ឲ្យ​ថ្លៃ​ពលកម្ម​ខ្ពស់​កប់​ពពក

ក្លឹប Al-Nassr នៅ​ឯ​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​នឹង​កំពុង​ទាក់ទង​ទៅ​ខ្សែ​បម្រើ​ប្រយុទ្ធ Mesut Ozil ​ដោយ​ចង់​បាន​រូប​គេ ឲ្យ​ចាកចេញ​ពី​ក្លឹប Arsenal នៅ​ទីផ្សារ​ដោះដូរ​ឆ្នាំ ២០២០ នេះ។

Ozil សេសសល់​កុងត្រា​ជាមួយ​កាំភ្លើង​ធំ​ ត្រឹម​រដូវ​ក្តៅ ឆ្នាំ​ក្រោយ ២០២១ ហើយ​ភាគរយ​ទាប​បំផុត​ដែល​គេ​អាច​មាន​ឱកាស​បន្ត​ឈរ​ជើង​នៅ​ទី​នោះ ​ព្រោះ​សព្វថ្ងៃ​បាន​ត្រឹម​ជា​ស្រមោល​នៅ​កៅអី​បម្រុង ចាំ​កើប​តែ​ថ្លៃ​ពលកម្ម​ខ្ពស់​ដាច់​គេ​នៅ​ក្លឹប​តែ​ប៉ុណ្ណោះ។

តាម DailyMail បាន​ចុះ​ផ្សាយ ក្លឹប Al-Nassr គ្រោង​នឹង​ផ្តល់​ឲ្យ​កីឡាករ​អាល្លឺម៉ង់ ជាមួយ​ថ្លៃ​ឈ្នួល​ដល់​ទៅ ១៥ លាន​ផោន​ឬ ២០ លាន​ដុល្លារ/រដូវ​កាល ពោល​គឺ​ទាប​ជាង​ថ្លៃ​ពលកម្ម​បច្ចុប្បន្ន​ជាមួយ Arsenal ប្រមាណ ៣ លាន​ផោន​ប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​កម្រិត​អាយុ​ជ្រេ​ចូល​ ៣០ ​ហើយ​នោះ អាច​រាប់​ថា​ច្រើន​ក្រាស់ក្រែល​ណាស់​ហើយ៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT