Liverpool ទាមទារ​ប៉ុណ្ណេះ​ដាច់​ខាត បើ​ Barca ដាក់​ចិត្ត​ចង់​នាំ​យក Mane ទៅ​ជំនួស Messi

ក្លឹប Barcelona ត្រូវ​បាន​គេ​ប្រាប់​ថា ឲ្យ​ចំណាយ​យ៉ាង​ហោច​ណាស់​ក៏ ៩០ លាន​ផោន​ដែរ ក្នុង​ការ​ចុះ​ហត្ថលេខា​យក Sadio Mane ចេញ​ពី Liverpool។ នេះ​បើ​តាម​របាយការណ៍ Mundo Deportivo បាន​ចុះ​ផ្សាយ។

ក្លឹប​កាតាឡាន់​កន្លង​មក​ល្ហៀងៗ​ថា​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​សេណេហ្គាល់​ មក​ជំនួស​តំណែង​របស់ Lionel Messi គ្រោង​ចាកចេញ​ទៅ​ចូលរួម​នៅ Manchester City។

ប៉ុន្តែ​សម្រាប់ Mane ក៏​សេសសល់​កុងត្រា​រយៈ​ពេល​យូរ​គួរសម ពោល​ដល់​ទៅ ៣ ឆ្នាំ​ឯ​ណោះ​ជាមួយ​នឹង​ក្លឹប​ទើប​ឈ្នះ​ពាន PL ថ្មីថ្មោង ហើយ​អម​នឹង​សមត្ថភាព​ដ៏​ល្អ​របស់​គេ​ផង ទើប​រុញ​ឲ្យ​តម្លៃ​កៀក​តួ​លេខ​បី​ខ្ទង់​បែប​នេះ។

បញ្ជាក់​ថា Liverpool ធ្លាប់​មាន​ប្រវត្តិ​របូត​កីឡាករ​សំខាន់ៗ​ឲ្យ​ទៅ​ Barca មាន​ដូច​ជា Javier Mascherano, Luis Suarez និង Philippe Coutinho៕ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT