Neymar មាន​មហិច្ឆតា​ចង់​ធ្វើ​រឿង​មួយ ជាមួយ​ PSG រដូវ​កាល​ក្រោយ ២០២០/២១

ថ្មីៗ​នេះ Neymar Jr បាន​ប្រកាស​ជា​ផ្លូវការ ថា​ខ្លួន​នឹង​បន្ត​ឈរ​ជើង​ជាមួយ​ក្លឹប​បារាំង Paris Saint-Germain នា​រដូវ​កាល​ក្រោយ ២០២០/២១ ដដែល ហើយ​មាន​មហិច្ឆតា​ចង់​ឆ្ពោះ​ទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​យក​ជ័យជម្នះ​ពាន UCL ឲ្យ​បាន។

ប្រាប់​សារព័ត៌មាន ខ្សែ​ប្រយុទ្ធ​ក្លឹប​បារាំង​និយាយ៖ “ខ្ញុំ​នឹង​បន្ត​ឈរ​ជើង​នៅ PSG ដដែល​រដូវ​កាល​ក្រោយ អម​ជាមួយ​នឹង​មហិច្ឆតា​ចង់​ត្រលប់​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League តែ​លើក​នេះ​គឺ​ត្រូវ​តែ​ឈ្នះ​វា​ឲ្យ​បាន”។

លោក​បន្ថែម៖ “ខ្ញុំ​ពេញចិត្ត​គំនិត​គ្រប់​បែប​យ៉ាង ដើម្បី​ធ្វើ​ឲ្យ​បែប​ណា​អាច​បន្សល់​ឈ្មោះ​របស់​ខ្ញុំ​នៅ​ប្រវត្តិសាស្រ្ត​របស់​ក្លឹប”។

បញ្ជាក់​ថា Neymar ក៏​ស្ថិត​ក្នុង​​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង ២៣ រូប​ដែល​ល្អ​បំផុត​ប្រចាំ​រដូវ​កាល UCL ផង​ដែរ។ ចាប់​តាំង​ពី​ផ្ទេរ​មក PSG នៅ​ឆ្នាំ​ ២០១៧ គេ​លើក​ពាន​ធំ​តូច​បាន​ចំនួន ៩ ហើយ៕ ប្រភព៖ SoccerLaduma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT