សួរនាំ​រឿង​វិល​ទៅ​ក្លឹប​ចាស់ PSG ប្រយុទ្ធ​ស្លាប Coman ថា​ទៅ​មិន​កើត​ទេ បើ​នៅ​មាន​ម្នាក់​នេះ

Kingsley Coman ដែល​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ Bayern Munich នៅ UCL ទល់​ក្លឹប​ចាស់ Paris Saint-Germain ថ្មីៗ​នេះ​ត្រូវ​បាន​គេ​ចោទសួរ​អំពី​អនាគត​ពាក់ព័ន្ធ​នឹង​ក្លឹប​នៅ​ប្រទេស​បារាំង។

ប្រាប់​សារព័ត៌មាន Telefoot កីឡាករ​លេង​នៅ​តំណែង​ប្រយុទ្ធ​ស្លាប​រូប​នេះ​ប្រាប់​ថា៖ “វា​ពិត​ជា​ស្មុគស្មាញ ប្រសិន Neymar នៅ​លេង​តំណែង​ប្រយុទ្ធ​ស្លាប​ឆ្វេង ត្រូវ​ហើយ​វា​មិន​អាច​ទៅ​រួច​នោះ​ទេ Paris មិន​ស្ថិត​ក្នុង​ផែនការណ៍​អាជីព​របស់​ខ្ញុំ​ឡើយ”។

“PSG នឹង​រមែង​ស្ថិត​ក្នុង​ការ​ចងចាំ​របស់​ខ្ញុំ តែ​សម្រាប់​ខ្ញុំ​វា​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​មួយ ដែល​ចាកចេញ មិន​អ៊ីចឹង​ទេ​ប្រហែល​ខ្ញុំ​មិន​បាន​ឈ្នះ Champions League ទេ ដោយ​ខ្ញុំ​តែងតែ​គិត​ថា ជាមួយ​គុណភាព​របស់​ខ្ញុំ អាច​លេង​ឲ្យ​ក្លឹប​ដ៏​ធំ​មួយ​បាន”។

បញ្ជាក់​ថា Coman រដូវ​កាល ២០១៩/២០ បាន​ក្លាយ​ជា​ចំណែក​ដ៏​សំខាន់​មួយ សម្រាប់​ក្លឹប​យក្ស​អាល្លឺម៉ង់​ដោយ​ជា​ពិសេស​នៅ UCL ៩ ប្រកួត គេ​រក​បាន ៣ គ្រាប់​និង Assist ១ លើក៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT