Van de Beek ​ពិនិត្យ​សុខភាព​ជោគជ័យ​នៅ Man Utd ​ហើយ​

ខ្សែ​បម្រើ Donny van de Beek ​បាន​ពិនិត្យ​សុខភាព​ជោគជ័យ​ហើយ ​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ​មុន​ប្រកាស​ពី​ការ​ផ្ទេរ​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់​ៗ​នេះ។

​បើ​ទោះ​ជា​កីឡាករ​ខាង​លើ​កំពុង​ជាប់​ភារកិច្ច​នៅ​ជម្រើស​ជាតិ​ហុល្លង់​មែន ប៉ុន្តែ​ក្រុម​ការងារ​ក្លឹប Man Utd ​មិន​ឱ្យ​ឱកាស​របូត​ទៅ​ទេ ពោល​គឺ​ពួកគេ​បាន​ទៅ​ពិនិត្យ​សុខភាព Van de Beek ​ដល់​ហុល្លង់​តែ​ម្ដង។ ជា​លទ្ធផល​នៃ​ការ​ពិនិត្យ គឺ​បញ្ជាក់​ថា​រូបគេ​ជោគជ័យ​និង​សុខភាព​ល្អ​ជា​ធម្មតា ​ដូច្នេះ​ការ​ដំណើរ​ការ​ចុះ​កុងត្រា​ក្នុង​តម្លៃ​៤០​លាន​ផោន​នឹង​កើត​ឡើង​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។

កីឡាករ​វ័យ​២៣​ឆ្នាំ​ខាង​លើ គឺ​ជា​កីឡាករ​ដំបូង​របស់ Man Utd ​ដែល​ទិញ​ចូល​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ។ ​លេង​នៅ​តំបន់​កណ្ដាល រូបគេ​នឹង​សហការ​គ្នា​ជាមួយ Bruno ​និង Pogba ​ដើម្បី​គាំទ្រ​តំបន់​ប្រយុទ្ធ​ខាង​លើ​របស់​បិសាច​ក្រហម​ឱ្យ​កាន់​តែ​ខ្លាំង​មួយ​កម្រិត​ទៀត៕ប្រភព Skysports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT