ក្របខ័ណ្ឌ Serie A ​នឹង​ចាប់​ផ្តើម​រដូវ​កាល​ថ្មី ២០២០/២១ ក្រោយ​កាលបរិច្ឆេទ​នៅ PL ១ សប្តាហ៍

ក្របខ័ណ្ឌ​កំពូល​របស់​ប្រទេស​អ៊ីតាលី Serie A នឹង​ចាប់​ផ្តើម​រដូវ​កាល​ថ្មី ២០២០/២១ របស់​ពួក​គេ​នៅ​ថ្ងៃ​ទី ១៩/២០ ​កញ្ញា ពោល​គឺ​ក្រោយ​ការ​ប្រកួត​នៅ Premier League រយៈ​ពេល ១ ​សប្តាហ៍។

ចំពោះ​កាលបរិច្ឆេទ​កាលវិភាគ​ប្រកួត​របស់​ក្រុម​ទាំង​អស់ នឹង​ប្រកាស​នៅ​ថ្ងៃ​ទី ២ ​កញ្ញា​ស្អែក​នេះ ដោយ​កិច្ច​ប្រជុំ​សម្រេច ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​ប្រឹក្សា​សហព័ន្ធ​ប្រចាំ​ផ្ទៃ​ប្រទេស​នៅ​ក្នុង​ទីក្រុង Rome ប្រទេស​អ៊ីតាលី កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ។

បញ្ជាក់​ថា​កាល​ពី​រដូវ​កាល​ចាស់ ២០១៩/២០ យើង​រក​ឃើញ Juventus ជា​ក្រុម​ឈ្នះ​ជើង​ឯក ខណៈ​ដែល Inter Milan, Atalanta និង Lazio ត្រូវ​លេង UCL។ ក្លឹប Lecce, Brescia និង SPAL ត្រូវ​ធ្លាក់​ទៅ​លេង​នៅ​លីគ​លំដាប់ ២ ក្រោយ​ឈរ​នៅ​ចំណាត់ថ្នាក់​ត្រូវ​កាត់​ឈ្មោះ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT