Zlatan ទទួល​បាន​កុងត្រា ១ ឆ្នាំ​ថែម​ទៀត​នៅ​ក្លឹប AC Milan

ខ្សែ​ប្រយុទ្ធ​វ័យ​ចំណាស់ Zlatan Ibrahimovic ទើប​តែ​បាន​ចុះ​ហត្ថលេខា​បន្ថែម​កុងត្រា​រយៈ​ពេល ១ ឆ្នាំ​ទៀត​ជាមួយ​ក្លឹប AC Milan។

កីឡាករ​វ័យ ៣៨ ឆ្នាំ​តាម​ពិត​ទៅ​ត្រូវ​ផុត​កុងត្រា​នៅ​រដូវ​ក្តៅ​នេះ បន្ទាប់​ពី​គេ​ព្រមព្រៀង​មក​ចូលរួម​រយៈ​ពេល ៦ ខែ រាប់​តាំង​ពី​ខែ​មករា​នៅ​ទីក្រុង Milan ប្រទេស​អ៊ីតាលី។ រាប់​គ្រប់​ការ​ប្រកួត បុរស​សញ្ជាតិ​ស៊ុយអែត​អាច​ធ្វើ​បាន​ល្អ រក​បាន​ដល់​ទៅ ១១ គ្រាប់ ជួយ​ឲ្យ AC Milan ឈរ​នៅ​លេខ ៦។

គួរ​បញ្ជាក់​នា​រដូវ​កាល​ថ្មី ២០២០/២១ គេ​នឹង​បាន​ប្រើប្រាស់​អាវ​លេខ ១១ ជំនួស​ពី​អាវ​លេខ ២១ នា​ពេល​បច្ចុប្បន្ន។ មិន​មាន​ការ​បញ្ជាក់​ពី​ការ​​គ្រោង​ទៅ​ចូល​និវត្ត​នៅ​ក្លឹប​ណា​នោះ​ទេ ប៉ុន្តែ​ក្រោយ​ផុត​កុងត្រា​ឆ្នាំ​ក្រោយ​ លោក​នឹង​ហៀរ​ចូល​វ័យ​ ៣៩ ឆ្នាំ​ហើយ៕ ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT