ក្រុម Real Sociedad ​បញ្ជាក់ ​David Silva ​ឆ្លង​មេរោគ Covid-19 ​

​ក្រុម Real Sociedad ​បាន​បញ្ជាក់​នៅ​យប់មិញ​នេះ​ថា ​ខ្សែ​បម្រើ David Silva ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ Covid-19 ​ក្រោយ​ពី​ធ្វើ​តេស្ដ​ត្រៀម​ចូល​ហ្វឹកហាត់។

​Silva ​ក្រោយ​ពី​អស់​កុងត្រា​នៅ​ក្រុម Manchester City ​ហើយ ​ក៏​ស្រាប់​តែ​ផ្លាស់​ទៅ​លេង​នៅ​ក្រុម Real Sociedad ​ក្នុង​ប្រទេស​អេស្ប៉ាញ​វិញ។ ​រូបគេ​បាន​ធ្វើ​តេស្ដ​រក​មេរោគ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ដើម្បី​ត្រៀម​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​នៅ​ថ្ងៃ​ចន្ទ។ តែ​សំណាង​មិន​ល្អ លទ្ធផល​បាន​បញ្ជាក់​ថា​រូបគេ​មាន​ផ្ទុក​មេរោគ Covid-19 ​និង​ត្រូវ​តម្រូវ​ឱ្យ​នៅ​ដោយ​ឡែក​សិន​ដើម្បី​ព្យាបាល។

​បុរស​វ័យ​៣៤​ឆ្នាំ​ខាង​លើ​នេះ ​បាន​ចុះ​កុងត្រា​២​ឆ្នាំ​ជាមួយ​ក្រុម Real Sociedad ​។ ​គោល​បំណង​ធំ​សម្រាប់​ការ​មក​ចូល​រួម​ក្រុម​នេះ ​គឺ​ដើម្បី​ជួយ​ឱ្យ​បាន​ឈ្នះ​ពាន​រង្វាន់​ណា​មួយ​៕ប្រភព Skysports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT