គ្រូបង្វឹក​អង្គរងាយហ្គឺរ Oriol Segura បង្ហាញចំណាប់​អារម្មណ៍​ក្រោយ​ដឹកនាំ​ក្លិប​ចប់​ជើង​ទី​មួយ​លីគកំពូល​កម្ពុជា

លោក Oriol Segura​ គ្រូ​បង្វឹក​ក្លិប​អង្គរថាយហ្គឺរ​បាន​និយាយ​ថា​ លោក​ពិត​ជា​សោកស្ដាយ​ដែល​មិន​អាច​ដឹកនាំក្រុម​បាន​ឈរ​ចំណាត់​ថ្នាក់​កំពូល​តារាង​ទាំង​៦​ដោយ​សារ​ពេល​វេលា​និង​បញ្ហាកូវីដ១៩។

លោក​បាន​និយាយ​ក្នុង​វេបសាយផ្លូវការរបស់​អង្គរថាយហ្គ័រ​ថា៖” ជាការពិតណាស់ ពួកយើងសោកស្ដាយដែលឃើញការប្រកួតលីគជើងទី២នេះ ត្រូវបានផ្លាស់ប្ដូររូបមន្តនៅពាក់កណ្ដាលផ្លូវ ដោយសារតែផលវិបាកពីកូវិដ១៩ ហើយការរៀបចំថ្មីនេះមានការបែកចែកយ់ាងធំរវាង ៦ក្រុម និង ៧ក្រុម»។

«ប្រសិនបើយើងមើលតាមភាពជាក់ស្ដែង យើងត្រូវចងចាំថា យើងបានបញ្ចប់ជើងទី១ ដោយមានគម្លាតពិន្ទុពីក្រុមចំណាត់ថ្នាក់លេខ៣​ ត្រឹមតែ​ ២ពិន្ទុប៉ុណ្ណោះក្នុងតារាង ដែលមានន័យថាលទ្ធផលអាចល្អប្រសើរ តែមិនអាក្រក់ពេកនោះទេ»។

លោកបានបន្តថា «ប៉ុន្តែការពិតនោះគឺថា បច្ចុប្បន្នយើងនឹងត្រូវលេងនៅក្នុងរូបមន្តកាត់បន្ថយក្រុមជាមួយនឹងក្រុម ៦ផ្សេងទៀតដែលនៅក្រោមយើងក្នុងតារាង។ ខ្ញុំតែងតែមានការគោរពចំពោះគ្រប់ការប្រកួត គ្រប់លក្ខខណ្ឌទាំងអស់ ហើយជាពិសេសគឺខ្ញុំមានការគោរពទៅលើគូប្រកួតទាំងអស់ក្នុងអាជីពបាល់ទាត់នេះ»។

«ការស្រឡាញ់ ការលះបង់ និងទឹកចិត្តរបស់ខ្ញុំ គឺមានតែកើនឡើងខ្លាំងជាងមុន ទោះបីជាមានអ្វីថ្មីក៏ដោយ យើងត្រូវតែធ្វើឲ្យបានប្រសើរ ធ្វើឲ្យប្រសើរនិងកែប្រែឲ្យល្អ។ ដូច្នេះការប្រកួតទាំង ៦ដែលនៅសល់ គឺជាឳកាសមួយទៀតដើម្បីកែលម្អ និងបង្ហាញពីខ្លួនយើង»។

គួរបញ្ជាក់ផងដែរថាការប្រកួត Metfone Cambodian League ឆ្នាំ ២០២០ ជើងទី២ ដំបូងរបស់ក្រុមអង្គរថាយហ្គឺរ និងត្រូវលេងទល់នឹងក្រុម អគ្គស្នងការនគរបាលជាតិ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៥ ខែ កញ្ញា ខាងមុខនេះ នៅកីឡដ្ឋាន អេស អ យូ

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT