ប្រធានក្លិប Port FC បរិច្ចាគលុយ១៦លានបាតជួយក្លិបក្នុង​លីគទី​៣​ថៃ​បន្ត​សកម្មភាព

អ្នក​ស្រី Madam Pang ម្ចាស់​ក្លិប​ Port FC ដែល​លេង​ក្នុង​លីគ​កំពូល​ថៃ និង​ជា​ម្ចាស់​ក្រុមហ៊ុន​ធានារ៉ាប់​រង់​ធំ​បំផុត​ក្នុង​ប្រទេស​ថៃ​បាន​បរិច្ចាគលុយ​១៩លាន​បាត​ដល់​ក្លិប​ទាំង​៧២​ក្នុង​លីគ​ទី​៣​ថៃឲ្យ​បន្តសកម្មភាព​ឡើង​វិញ​បន្ទាប់​ពីផ្អាក​ការ​ប្រកួត​ដោយ​គ្មាន​លក្ខខ័ណ្ឌ។

ដើមឡើយ! ប្រាក់​នេះគឺជាការចូលរួមវិភាគទានដល់សហព័ន្ធថៃក្នុងការទូទាត់ប្រាក់ឱ្យពួកគេប្រើប្រាស់ប្រព័ន្ធ VAR ក្នុងការប្រកួត Thai League 1 បន្ទាប់ពីសហព័ន្ធកីឡាបាល់​ទាត់​ថៃជួបបញ្ហាហិរញ្ញវត្ថុក្នុងការបន្តប្រើប្រាស់បន្ត​ទៀត។ បន្ទាប់​ពី​ក្លិប​ទាំងអស់​ក្នុង​លីគកំពូល​បន្ត​ឲ្យ​ប្រើប្រាស់ដដែល​លុយ​ជំនួយ​នៃ​ត្រូវ​បង្វែរ​ទៅ​ជួយក្លិប​ទាំង​៧២​ក្នុង​លីគ​ទី​៣ឲ្យ​មាន​សកម្មភាព។

នេះ​មានន័យ​ថា​ក្លិប​ទាំង​៧២​ក្នុង​លីគ​ទី​៣​នោះ​ មួយៗ​ទទួល​បានលុយ២២២,២២២បាត។ Port FC រដូវកាលនេះបានដណ្តើមយកតារាឆ្នើម ៗ ពីក្រុមយក្សលីគកំពូលថៃជាច្រើន ដើម្បីពង្រឹងក្រុមរបស់ខ្លួនដើម្បីប្រជែងដណ្តើមជើងឯកនិងដណ្តើមបានកៅអីមួយក្នុងពានរង្វាន់ AFC Champions League ឆ្នាំ ២០២១ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT