Lazio ឲ្យ​កាដូ​កុងត្រា​ថ្មី ៥ ឆ្នាំ លើក​ទឹកចិត្ត Immobile ទើប​ឈ្នះ​ស្បែក​ជើង​មាស​ថ្មីថ្មោង

ខ្សែ​ប្រយុទ្ធ​ដ៏​មុតស្រួច​របស់​ក្លឹប Lazio គឺ​កីឡាករ Ciro Immobile ទើប​តែ​ចុះ​ហត្ថលេខា​ការ​បន្ត​កុងត្រា​ថ្មី​រយៈ​ពេល ៥ ឆ្នាំ ពោល​គឺ​មាន​ថេរវេលា​ដល់​រដូវ​ក្តៅ ឆ្នាំ ២០២៥។

នេះ​ជា​កាដូ​ដ៏​មាន​តម្លៃ​មួយ ដែល​ផ្តល់​ជូន​ក្រោយ​ពេល​កីឡាករ​អ៊ីតាលី​ទើប​ឈ្នះ​ពាន​ស្បែក​ជើង​មាស​តំបន់​អឺរ៉ុប​ថ្មីថ្មោង រក​បាន ៣៦ គ្រាប់/រដូវ​កាល។

បញ្ជាក់​ថា Immobile ជា​អតីត​កីឡាករ​ធ្លាប់​លេង​ឲ្យ​ក្លឹប​អេស្ប៉ាញ Sevilla ផ្ទេរ​មក​ក្លឹប​អ៊ីតាលី​នៅ​ឆ្នាំ ២០១៦ មាន​តម្លៃ​ខ្លួន​ប្រមាណ ៩,៤៥ លាន​អឺរ៉ូ។ សព្វថ្ងៃ​ហាងឆេង​ថ្លៃ​ខ្លួន​របស់​កីឡាករ​វ័យ​ ៣០ ឆ្នាំ​កើន​ឡើង​ខ្ពស់​ដល់​ទៅ ៤៥ លាន​អឺរ៉ូ​ហើយ៕ ប្រភព៖ TransferMarkt

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT