ប្រធានាធិបតី​អាហ្សង់ទីន ​ហៅ Messi ​មក​លេង​នៅ​ក្លឹប​នៅ​ស្រុក​កំណើត​

​លោក Alberto Fernandez ​ប្រធានាធិបតី​អាហ្សង់ទីន ​បាន​ហៅ Lionel Messi ​មក​លេង​នៅ​ស្រុក​កំណើត​វិញ ​ជាមួយ​ក្រុម Newell’s Old Boys ​។

​បន្ទាប់​ពី​មាន​ដំណឹង​ថា Messi ​ប្រាប់​ថ្នាក់​ដឹក​នាំ​ថា​ចង់​ចាកចេញ​ពី​ក្រុម FC Barcelona ​មក ​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​រូបគេ។ ដោយ​ឡែក​នៅ​អាហ្សង់ទីន​វិញ ​ក្លឹប​ដើម​របស់​ Messi ​ឈ្មោះ​ថា Old Boys ​ក៏​មាន​បំណង​ចង់​យក​យុវជន​របស់​ខ្លួន​ត្រលប់​ទៅ​​វិញ​ផង​ដែរ។ ​អ្នក​គាំទ្រ​ក្លឹប​នេះ​ជា​ច្រើន​បាន​ប្រមូល​ផ្ដុំ​គ្នា​លើក​ទង់ ​ដើម្បី​បញ្ជាក់​ថា​ពួកគេ​ចង់​ឃើញ​ប្រធាន​ក្រុម Barcelona ​រូប​នេះ ​ត្រលប់​មក​លេង​នៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ។

ជាមួយ​គ្នា​នោះ​ដែរ លោក Alberto Fernandez ​ប្រធានាធិបតី​អាហ្សង់ទីន​ក៏​បាន​បញ្ជាក់​ថា​លោក​បាន​ទាក់ទង Messi ​រួច​ហើយ​ផង​ដែរ ដើម្បី​ហៅ​មក​លេង​នៅ​ក្លឹប​ដើម​វិញ ​បើ​សិន​ជា​រូបគេ​ពិត​ជា​ចង់​ចាកចេញ​ពី Barcelona ​មែន។ លោក Fernandez ​បាន​បន្ថែម​ទៀត​ថា​៖ “អ្នក​គឺ​ជា​បេះដូង​របស់​យើង ​ហើយ​យើង​មិន​ដែល​បាន​ឃើញ​អ្នក​លេង​នៅ​ក្នុង​ប្រទេស​របស់​យើង​ឡើយ។ ​យើង​ពិត​ជា​មាន​មោទកភាព​ណាស់ ​ប្រសិន​បើ​អ្នក​មក​បញ្ចប់​អាជីព​បាល់ទាត់​នៅ​ក្លឹប Newell’s Old Boys”​៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT