Barcelona ​ចង់​បង់​១២​លាន​ផោន​ឱ្យ Suarez ​ចាកចេញ​ពី​ក្លឹប​

​ក្រុម FC Barcelona ​មាន​បំណង​ចង់​បង់​ផ្ដាច់​១២​លាន​ផោន​ឱ្យ​ទៅ Luiz Suarez ​ដើម្បី​ផ្ដាច់​កុងត្រា​របស់​គេ ​និង​ឱ្យ​ចាកចេញ​ពី​ក្រុម​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ​តែ​ម្ដង​។

​លោក​ Koeman ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​បាន​ប្រាប់​ទៅ Suarez ​ថា​រូបគេ​មិន​ស្ថិត​ក្នុង​គម្រោង​ប្រើប្រាស់​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ​ទេ។ ដូច្នេះ​រូបគេ​អាច​ស្វែង​រក​ក្លឹប​ថ្មី​លេង​បាន ​ព្រោះ​បើ​នៅ​ទៀត​ក៏​មិន​មាន​ឱកាស​បាន​លេង​ដដែល។ តែ​ដោយសារ​កុងត្រា​នៅ​សល់​១​ឆ្នាំ​ទៀត ​នោះ​ទើប Barcelona ​ចង់​ឱ្យ​១២​លាន​ផោន​ទៅ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​តែ​ម្ដង ដើម្បី​ផ្ដាច់​កុងត្រា​នៅ​សល់​របស់​គេ។

​បច្ចុប្បន្ន​នេះ​ក៏​មាន​ក្លឹប​ជា​ច្រើន​ទាក់ទង​ដើម្បី​នាំ​យក​អតីត​ខ្សែ​ប្រយុទ្ធ Liverpool ​ខាង​លើ​ទៅ​លេង​ឱ្យ​ផង​ដែរ។ ​ដោយ​ក្នុង​នោះ​មាន Juventus ​មួយ​របស់​អ៊ីតាលី​ផង​ដែរ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT