Man Utd ​ជិត​ទិញ​បាន​កីឡាករ​ម្នាក់​ហើយ  របស់ Ajax ​

​ក្រុម​បិសាច​ក្រហម Manchester United ​ខិតជិត​បាន​ខ្សែ​បម្រើ​ប្រយុទ្ធ​ម្នាក់​មក​រួម​ក្រុម​ហើយ គឺ​កីឡាករ  Donny van Beek ​របស់​ក្រុម Ajax ​។

​ប្រភព​អង់គ្លេស​បាន​បញ្ជាក់​ថា​ក្លឹប​និង​សាមី​ខ្លួន​បាន​ព្រម​ព្រៀង​គ្នា​រួច​អស់​ហើយ ​ក្នុង​តម្លៃ​ផ្ទេរ​៤០​លាន​ផោន​កុងត្រា​៥​ឆ្នាំ​។ ការ​ពិនិត្យ​សុខភាព​នឹង​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ​មុន​ពេល​មាន​ការ​ប្រកាស​ជា​ផ្លូវការ​តែ​ម្ដង។ ​នេះ​ជា​កីឡាករ​ទី​១​ហើយ​ដែល​ក្រុម​របស់​លោក Ole ​ទិញ​បាន​សម្រេច ខណៈ​ដែល​នៅ​សល់​កីឡាករ​ជា​ច្រើន​ទៀត​ដែល​ស្ថិត​ក្នុង​គម្រោង​របស់​ក្រុម​ត្រូវ​នាំ​ចូល។

​កាល​ពី​រដូវ​កាល​មុន​នេះ Van de Beek ​រក​បាន​១០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣៧​ប្រកួត​ក្នុង​នាម​ជា​ខ្សែ​បម្រើ​ម្នាក់។ ​រូបគេ​អាច​នឹង​ចូល​រួម​ជាមួយ​ក្រុម​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ​ដោយ​ចាប់​ដៃ​គូ​ជាមួយ Bruno ​និង Pogba ​៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT