La Liga ​បញ្ជាក់​ហើយ Messi ​មិន​អាច​ចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ឡើយ​

​ក្របខណ្ឌ La Liga ​ក៏​បាន​ចេញ​មុខ​មក​បញ្ជាក់​ច្បាស់​ថា Lionel Messi ​មិន​អាច​ចាកចេញ​ពី​ក្រុម FC Barcelona ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ឡើយ ព្រោះ​រូបគេ​នៅ​សល់​កុងត្រា​១​ឆ្នាំ​ទៀត។

Messi ​ពិត​ជា​ចង់​ចាកចេញ​ពី​ក្រុម Barcelona ​ខ្លាំង​មែនទែន ​ដោយ​រូបគេ​មិន​ព្រម​ទៅ​ធ្វើ​តេស្ដ​រក​មេរោគ Covid-19 ​និង​ចូល​រួម​ហ្វឹកហាត់​ជាមួយ​សមាជិក​ក្រុម​ឡើយ។ ត្បិត​តែ​ព្យាយាម​ធ្វើ​យ៉ាង​នេះ​មែន ប៉ុន្តែ​ក្រុម Barcelona ​នឹង​មិន​ចិត្ត​ងាយ​ក្នុង​ការ​លក់​រូបគេ​ឱ្យ​ទៅ​ក្រុម​ដទៃ​ទេ។ ការ​លក់​ចេញ​ធ្វើ​ទៅ​បាន ប្រសិន​បើ​មាន​ក្លឹប​ព្រម​ទិញ​ផ្ដាច់​កុងត្រា​១​ឆ្នាំ ដែល​មាន​តម្លៃ​ដល់​ទៅ​៧០០​លាន​អឺរ៉ូ​នោះ។

​ដូច​គ្នា​នេះ​ដែរ La Liga ​ក៏​បាន​សរសេរ​លិខិត​បញ្ជាក់​១​ដែរ។ ពួកគេ​ថា Messi ​នៅ​សល់​កុងត្រា​យក​ជា​ការណ៍​បាន​១​ឆ្នាំ​ទៀត​នៅ​ក្រុម Barcelona ​ដូច្នេះ​មិន​អាច​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ផ្ទេរ​ឡើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT