Vidal និយាយ​ចំៗ ថា​បើ​គ្រូ​ក្លឹប​មួយ​នេះ ហៅ​ខ្លួន​ឲ្យ​ទៅ​ចូលរួម ប្រហែល​ជា​ល្អ

ខ្សែ​បម្រើ​ដែល​មាន​អនាគត​មិន​ប្រាកដប្រជា​ជាមួយ Barcelona ​គឺ​កីឡាករ Arturo Vidal បាន​បញ្ជាក់​កាល​ពី​ពេល​ថ្មីៗ​នេះ ថា​ខ្លួន​ពេញ​ចិត្ត​នឹង​ការ​ផ្ទេរ​ទៅ​ចូលរួម​នៅ​ក្លឹប Juventus ក្រោម​ការ​ដឹកនាំ​របស់​លោក Andrea Pirlo។

ប្រាប់​ទៅ​កាន់ YouTuber លោកDaniel Habif សម្រាប់​កីឡាករ​ឈីលី​និយាយ​ថា៖ “វា​ពិត​ជា​ពិសេស​ណាស់​ការ​ដែល Pirlo បាន​ក្លាយ​ជា​អ្នកចាត់ការ​របស់ Juventus ដោយ​គាត់​ធ្លាប់​ជា​កីឡាករ​ដ៏​ល្អ មាន​ចក្ខុវិស័យ​ពិតៗ​ក្នុង​វិស័យ​បាល់ទាត់ ដែល​មាន​មនុស្ស​តិច​ណាស់​ដែល​មាន អ៊ីចឹង​ខ្ញុំ​គិត​ថា​គាត់​នឹង​ធ្វើ​បាន​ល្អ​ខ្លាំង”។

គេ​បន្ថែម​ថា៖ “យើង​ធ្លាប់​ចាយ​ពេល ៤ ឆ្នាំ និង​ឈ្នះ​ពាន Serie A ៤ លើក​ជាមួយ​គ្នា ហើយ​បើ​គាត់​តេ​ហៅ​ខ្ញុំ នោះ​ខ្ញុំ​ពិត​ជា​រីករាយ​ខ្លាំង​ណាស់”។

បញ្ជាក់​ថា​អ្នក​ទាំង​ពីរ ធ្លាប់​រួម​អាជីព​កាល​ជា​កីឡាករ​ចន្លោះ​ពេល​លេង​ឲ្យ Juventus នា​ឆ្នាំ ២០១១-១៥ ហើយ​គ្រា​នោះ​ ជ័យជម្នះ​ពាន​ចំនួន ៣ ក៏​ធ្លាប់​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Antonio Conte ដែល​ជា​គ្រូ​បង្វឹក​នៅ Inter Milan សព្វថ្ងៃ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT